ប្រទេសប៉ូឡូញនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 បួនគ្រឿងឲ្យអ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃខាងមុខ
វ៉ាសូវី៖ ប្រធានាធិបតីប៉ូឡូញ ប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនយន្តហោះចម្បាំងផលិតដោយអតីតសហភាពសូវៀត ប្រភេទ MiG-29 ចំនួនបួនគ្រឿងឲ្យអ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបំពេញតាមសំណើជាបន្ទាន់កាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយទាហានរុស្ស៊ី ឈ្លានពាន។ លោក អានដ្រេហ្សេច ឌូដា (Andrzej Duda) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញគ្រោងនឹងបញ្ជូនយន្តហោះរហូតដល់១២គ្រឿង ដែលផលិតដោយអតីតសហភាពសូវៀត។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន…