នាយករដ្ឋមន្ត្រីជប៉ុនថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាន់ឈ្លីធម្មនុញ្ញអង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) បានសម្តែងការខកចិត្តចំពោះបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដោយបានអំពាវនាវឲ្យធ្វើកំណែទម្រង់ ដែលអាចអនុញ្ញាតឲ្យអង្គការសហប្រជាជាតិមានសិទ្ធិការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកបានប្រសើរជាងមុន។ លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នាទីក្រុងញូវយ៉ក នៅថ្ងៃនេះ ដោយអំពាវនាវឲ្យមានការកែទម្រង់ថា «ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន…