ប្រធានាធិបតីអ៊ុយក្រែន ចោទប្រកានរុស្ស៊ីថា ចង់បំផ្លាញជីវភាពរស់នៅរបស់ប្រជាជនក្នុងទ្វីបអឺរ៉ុប តាមរយៈផ្តាច់ឧស្ម័ន
ក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី (Volodymir Zelensky) បាននិយាយថា រុស្ស៊ីចង់បំផ្លាញជីវភាពរស់នៅរបស់ពលរដ្ឋអឺរ៉ុបគ្រប់រូប តាមរយៈការប្រើប្រាស់បញ្ហាខ្វះខាតថាមពលកម្តៅក្នុងផ្ទះ ដែលរដូវរងារនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ លោកបាននិយាយដូច្នេះ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដោយលោកលើកឡើងថា រុស្ស៊ី «កំពុងព្យាយាមយកបញ្ហាសង្គ្រាមនៅអ៊ុយក្រែន វាយប្រហារឲ្យមានភាពក្រីក្រ…