ចិនគំរាមដាក់ទណ្ឌកម្មសងសឹកអង្គភាពរបស់អាមេរិក ករណីបាញ់ទម្លាក់បាឡុងរបស់ចិន
ប៉េកាំង៖ រដ្ឋាភិបាលចិន បាននិយាយព្រមាន កាលពីថ្ងៃពុធថា ខ្លួននឹងចាត់វិធានការសងសឹកចំពោះអង្គភាពរបស់សហរដ្ឋអាមេរិកវិញ ពាក់ព័ន្ធនឹងករណីបាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង្ស័យជាវត្ថុប្រើសម្រាប់ឈ្លបយកការណ៍លើទឹកដីអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) មិនបានផ្តល់ព័ត៌មានលម្អិត និងមិនបានកំណត់អត្តសញ្ញាណស្ថាប័នអាមេរិក ដែលចិនព្រមានចាត់វិធានការសងសឹកនោះទេ។ រដ្ឋាភិបាលចិនបានប្រកែកថា បាឡុងនោះ គឺជាអាកាសយានគ្មានមនុស្សបើក…
