តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើងអស់មួយជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក
បុរីញូវយ៉ក៖ បុរសស្បែកស ដែលបានបាញ់សម្លាប់មនុស្សស្បែកខ្មៅអស់១០នាក់ ក្នុងហាងលក់គ្រឿងទេស នាបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានប្រកែកតវ៉ា និងរហូតបង្កជាហិង្សានៅក្នុងបន្ទប់សវនាការ។ នៅក្នុងសវនាការ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំហឹងផ្លូវចិត្តរបស់សាច់ញាតិជនរងគ្រោះ បានប្រែក្លាយជារឿងប៉ុនប៉ងបង្ករបួសស្នាមលើរាងកាយជនជាប់ចោទ ឈ្មោះ ផៃតុន ហ្គេនដ្រូន…