Category: បុគ្គលល្បីៗ

ប្រធានាធិបតីចិនព្រមានប្រធានាធិបតីអាមេរិក កុំឲ្យលេងជាមួយភ្លើង ប្រយ័ត្នរលាក

អន្តរជាតិ៖ នៅក្នុងការនិយាយគ្នាតាមទូរស័ព្ទរយៈពេលពីរម៉ោងរវាងមេដឹកនាំទាំងពីរ ជុំវិញភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងគម្រោងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ពីសឋម៊ំណាក់ប្រធានសភាអាមេរិក លោក ស៊ី ជីនភីង (Xi Jinping) ប្រាប់លោក ចូ បាយដិន (Joe Biden) ថាកុំលេងភ្លើងឲ្យសោះ។ ប្រធានាធិបតីចិន បានព្រមានសមភាគីអាមេរិកថា កុំលេងភ្លើងឲ្យសោះ ចំពោះករណីកោះតៃវ៉ាន់…

ទាហានវាយឆ្មក់​កម្ទេចចោលជំរំ​អ្អ្នកតវ៉ាស្រីលង្កា និង​ចាប់​ខ្លួន​មេដឹកនាំ​បាតុករ​ នៅ​ទីក្រុងកូឡុំបូ

កូឡុំបូ៖ ទាហានប្រទេស​ស្រីលង្កា​ នៅយប់ថ្ងៃសុក្រនេះ បាន​ដណ្តើម​យកមកវិញនូវវិមានប្រធានាធិបតី​ ក្នុង​រដ្ឋធានី​ បន្ទាប់ពីបាន​វាយសម្រុកចូលយ៉ាង​ព្រៃផ្សៃ លើជំរុំប្រមូលផ្តុំរបស់ក្រុមលើ​បាតុករ ហើយបានបំផ្លាញចោលតង់ និងចាប់ខ្លួនមេដឹកនាំបាតុករជាច្រើននាក់។ ការ​វាយ​ឆ្មក់ចូលរបស់ទាហាន បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ក្រុម​បាតុករ​ បាន​ដក​ខ្លួន​ចេញ​ពី​ជំរំ​នៅ​មុខភូមិគ្រឹះរបស់​នាយក​រដ្ឋមន្ត្រី ហើយបានសន្យាដកខ្លួនចេញពីមុខវិមានប្រធានាធិបតីនៅថ្ងៃព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។ បាតុករម្នាក់បាននិយាយថា «នៅពាក់កណ្តាលអធ្រាត្រ យើងបានឮថា មានាជាច្រើនកំពុងធ្វើដំណើរឆ្ពោះខាងមុខវិមានរដ្ឋាភិបាល…

បាតុករចាប់ផ្តើមតវ៉ាឲ្យប្រធានាធិបតីថ្មីស្រីលង្កា ចុះចេញពីតំណែងដូចប្រធានាធិបតីមុន ដោយចោទថា ជាបក្ខពួកតែមួយ

កូឡុំបូ៖ លោក រ៉ានិល វិករ៉េម៉េសីងហេ (Ranil Wickremesinghe) នៅថ្ងៃព្រហស្បតិ៍នេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី ប្រទេសស្រីលង្កា ស្របពេលការតវ៉ាឲ្យនាយករដ្ឋមន្ត្រីប្រាំមួយសម័យកាល និងជាអ្នកនយោបាយជើងចាស់ ​រូបនេះចុះចេញតំណែងពីតំណែង ​ដោយក្រុមបាតុករចោទថា ជាមនុស្សតែមួយដូចប្រធានាធិបតីមុន។ លោក រ៉ានិល វិករ៉េម៉េសីងហេ ​វ័យ​៧៣​ឆ្នាំ ​ដែល​ធ្លាប់កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​៦​ដង បានស្បថចូលកាន់តំណែងជាប្រធានាធិបតី…

បេក្ខជនឈរឈ្មោះនាយករដ្ឋមន្ត្រីអង់គ្លេសពីររូប ចូលដល់វគ្គផ្តាច់ព្រ័ត្រពីរដើម្បីដឹកនាំប្រទេសអង់គ្លេស 

ឡុងដ៍៖ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក រិស្ស៊ី សូណាក់ (Rishi Sunak) និងរដ្ឋលេខាធិការក្រសួងការបរទេសលោកស្រី លីស ត្រាស់ (Liz Truss) កំពុងប្រកួតប្រជែងគ្នា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី របស់អង់គ្លេស បន្ទាប់ពីបានឈ្នះការបោះឆ្នោតសមាជិកសភាចុងក្រោយ ខណៈការប្រកួតប្រជែងបានបង្ហាញការប្រេះឆានៅក្នុងគណបក្សកាន់អំណាច ចំពោះលើការប្រកួតប្រជែងភាពជាអ្នកដឹកនាំ ដើម្បីជំនួសលោក បូរីស…

រុស្ស៊ីចោទ អាមេរិក និងអង់គ្លេស ចង់បង្កើតសង្រ្គាមពិតប្រាកដ រវាងរុស្ស៊ី និងអឺរ៉ុប

ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅថ្ងៃនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា ចង់ធ្វើឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្លាយទៅជាការប្រឈមមុខដាក់គ្នាកាន់តែធំរវាងរុស្ស៊ី និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ហើយបង្កើតបានជាសង្គ្រាមទ្រង់ទ្រាយធំមួយ រាលដាលចេញពីប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គី ឡារ៉ូវ (Sergey Lavrov) បានមានប្រសាសន៍ថា «អាមេរិក និងអង់គ្លេស ដោយមានការគាំទ្រពីអាល្លឺម៉ង់…

សភាស្រីលង្កា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ជាប្រធានាធិបតីថ្មី ខណៈបាតុករនឹងទាមទារឲ្យលាលែងទៀត

កូឡុំបូ៖ សមាជិកសភារបស់ប្រទេសស្រីលង្កា នៅថ្ងៃនេះ បានបោះឆ្នោតជ្រើសរើសលោក រ៉ានិល វិករ៉េម៉េសីងហេ (Ranil Wickremesinghe) ជាប្រធានាធិបតីថ្មី ដើម្បីដឹកនាំប្រទេសចេញពីវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចដ៏យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រជាជនស្រីលង្កា កង្វះខាតប្រេងឥន្ធនៈ ស្បៀងអាហារ និងសម្ភារៈសំខាន់ៗ ផ្សេងទៀត បន្ទាប់ពីទុនបម្រុងរបស់ខ្លួនរលាយហិនហោចអស់។ គណៈកម្មាធិការជាន់ខ្ពស់របស់ប្រទេសឥណ្ឌា នៅក្នុងប្រទេសស្រីលង្កា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥណ្ឌាគាំទ្រការសម្រេចនូវសេចក្តីប្រាថ្នារបស់ប្រជាជនស្រីលង្កា…

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បណ្តេញមន្ត្រីជាន់ខ្ពស់ពីរនាក់ចេញពីតំណែង និងចោទប្រកាន់ពីបទក្បត់ជាតិ

គៀវ៖ កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយថា លោក អ៊ីវ៉ាន់ បាកាណូវ (Ivan Bakanov) ត្រូវបានដកចេញពីតំណែងជាប្រធានទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន ចំណែកលោកស្រី អ៊ីរីណា វ៉េណេឌិកតូវ៉ា (Iryna Venediktova) ត្រូវបានដកចេញពីតំណែងជាអគ្គព្រះរាជអាជ្ញា ដោយលើកឡើងពីករណីរាប់សិប…

អតីតនាយករដ្ឋមន្ត្រី ជប៉ុន ផុតដង្ហើម ក្រោយរបួសពីគេបាញ់ពេលកំពុងថ្លែងសុន្ទរកថា

តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្សីនហ្ស៊ូ អាបេ (Shinzo Abe) បានទទួលមរណភាព បន្ទាប់ពីត្រូវគេបាញ់សម្លាប់ពេលកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅភាគខាងលិចប្រទេសជប៉ុន។ លោក ង្សីន្ហស៊ូ អាបេ អាយុ៦៧ឆ្នាំ បានដួលភ្លាមៗ ហើយត្រូវបានគេឃើញហូរឈាមមុនពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅមុននេះបន្តិចនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា…

កំពូលអ្នកទី២លើពិភពលោក រិះគន់ប្រធានាធិបតីអាមេរិក ករណីសុំបញ្ចុះតម្លៃប្រេង និងបញ្ហាអតិផរណា

អាមេរិក៖ ស្ថាបនិកក្រុមហ៊ុន អាម៉ាហ្ស៊ូន (Amazon) លោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលកំពូលអ្នកមានទ្រព្យស្ម្បត្តិលេខ៣ លើពិភពលោក បានចេញមុខនិយាយរិះគន់ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) ចំពោះការអំពាវនាវឲ្យក្រុមហ៊ុនឲ្យស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងសហរដ្ឋអាមេរិកបញ្ចុះតម្លៃឲ្យទាបជាងមុន។ នៅក្នុងសារបង្ហោះលើ ទ្វីតធើ…

លោក វ៉្លាឌីមៀ ពូទីន ដាក់កម្រងផ្ការំឭកដល់ការចងចាំចំពោះអ្នកស្លាប់ក្នុងការឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់

ម៉ូស្កូ៖ ប្រធានាធិបតីរុស្ស៊ី  លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានដាក់កម្រងផ្កាមុខផ្នូររបស់ទាហានមិនស្គាល់អត្តសញ្ញាណ នៅជិតជញ្ជាំងវិមានក្រឹមឡាំង ដើម្បីគោរពដល់ការចងចាំរបស់អ្នកស្លាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោកឧត្តមសេនីយ៍ ស៊ើហ្គី សយគូ (Sergey Shoigu) ក៏បានដាក់កម្រងផ្កានៅជិតអណ្តាតភ្លើងផងដែរ។…