Category: បុគ្គលល្បីៗ

ស្ថាបនិកក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ ចោទមេទ័ពរុស្ស៊ី ថា មិនផ្តល់គ្រាប់កាំភ្លើងឲ្យបានគ្រប់គ្រាន់

មូស្គូ៖ លោក យ៉េវហ្គេនី ព្រីហ្គូឈីន (Yevgeny Prigozhin) ដែលជាមហាសេដ្ឋីរុស្ស៊ី និងជាស្ថាបនិកក្រុមទាហានស៊ីឈ្នួល ឈ្មោះ វ៉ាក់នើ (Wagner) របស់រុស្ស៊ី បានចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់ថា មិនព្រមផ្តល់នូវគ្រាប់រំសេវដល់យុទ្ធជនរបស់លោកឲ្យគ្រប់គ្រាន់ ដើម្បីប្រយុទ្ធយកឈ្នះលើទាហានអ៊ុយក្រែន។ លោក យ៉េវហ្គេនី ព្រីហ្គូឈីន ដែលធ្លាប់គេចវេះពីការចាប់អារម្មណ៍ជាសាធារណៈនោះ បានប្រកាសកាន់តួនាទីបន្ថែមទៀត…

តើទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានជួយដល់ការប្រយុទ្ធរបស់ម៉ាលី ប្រឆាំងនឹងក្រុមជីហាដ ដែរឬទេ?

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើគី ឡារ៉ូវ (Sergei Lavrov) បានសន្យាបន្តការគាំទ្រផ្នែកយោធាដល់ប្រទេសម៉ាលី ដែលបាននិងកំពុងប្រយុទ្ធនឹងការបះបោររបស់ពួកជីហាដ តាំងពីឆ្នាំ២០១២។ កាលពីឆ្នាំមុន ប្រទេសម៉ាលី បានងាកទៅងាកចេញពីអតីតអាណានិគមបារាំង ដោយទៅសុំការជួយជ្រោមជ្រែងពីប្រទេសរុស្ស៊ីវិញ។ រុស្សីមានបំណងចង់ដណ្តើមសម្ព័ន្ធមិត្ត នៅពេលសង្រ្គាមអ៊ុយក្រែននៅតែបន្ត ប៉ុន្តែការចូលរួមរបស់ខ្លួននៅអាហ្រ្វិកខាងលិច បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាលីរបស់លោក ស៊ើគី…

លោក ពូទីន បញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ដើម្បីត្រៀមប្រយុទ្ធ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំងបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ទៅកាន់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ក្នុងការបង្ហាញអំណាចយោធា ខណៈសង្រ្គាមនៅអ៊ុយក្រែន កំពុងតែឆាបឆេះ។ លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាបែបនេះ ក្នុងចូលរួមពិធីមួយតាមរយៈវីដេអូខន់វើរិន កាលពីថ្ងៃពុធ ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការនាវាចម្បាំង។…

អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានរងរបួសដោយសារគ្រាប់ផ្លោងរបស់អ៊ុយក្រែន

មូស្គូ៖ សេចក្តីការណ៍បានជាច្រើននិយាយថា អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីម្នាក់ បានរងរបួសបន្ទាប់ពីទាហានអ៊ុយក្រែនបាញ់ផ្លោងដាក់សណ្ឋាគារមួយកន្លែង នៅក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក ឌីមីទ្រី រ៉ូហ្គូហ្សីន (Dmitry Rogozin) ដែលធ្លាប់ដឹកនាំទីភ្នាក់ងារអវកាសរបស់រុស្ស៊ី បាននិយាយថា លោកត្រូវរបួសលើស្មា ដោយសារអំបែងគ្រាប់ផ្លោងរបស់អ៊ុយក្រែន។ លោកបានបាត់បង់តួនាទីជាប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៊ី កាលពីខែកក្កដា ឆ្នាំ២០២២ ដោយសារសម្តីនិយាយប្រឆាំងនឹងប្រទេសលោកខាងលិច។ មនុស្ស​ម្នាក់​ទៀត​…

ការប្រឈមមុខដាក់គ្នារបស់ណាតូជាមួយរុស្ស៊ី នាំឲ្យរុស្ស៊ី ធ្វើឲ្យទំនើបកម្មកងទ័ព និងបន្តសង្គ្រាមជាមួយអ៊ុយក្រែន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃនេះ ក្នុងអំឡុងកិច្ចប្រជុំនៃក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ីថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខជាមួយអំណាចយោធាស្ទើរតែទាំងអស់ របស់អង្គការណាតូ នៅក្នុងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៊ី ក៏បានធ្វើអត្ថាធិប្បាយផងដែរអំពីអ្វី ដែលនាំឲ្យមានជម្លោះនាពេលបច្ចុប្បន្នជាមួយអ៊ុយក្រែន ហើយបានកត់សម្គាល់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី ដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ លោក វ្ល៉ាឌីមៀ ពូទីន…

ប្រធានាធិបតីអាមេរិកប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា ប្រទេសអ៊ុយក្រែននឹងមិននៅម្នាក់ឯងទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ថា សហរដ្ឋអាមេរិកនឹងនៅជាប់ជាមួយអ៊ុយក្រែន ទោះបីសង្រ្គាមជាមួយរុស្ស៊ី ប្រើពេលយូរយ៉ាងណាក៏ដោយ។ លោកបាន​បញ្ជាក់​ពី​កញ្ចប់​ថវិកា​ថ្មីថែមទៀត​ចំនួន​ជាង២ពាន់​លាន​ដុល្លារ ជា​ជំនួយ​សម្រាប់​អ៊ុយក្រែន និង​បាន​សន្យា​ជួយចំនួន៤៥ពាន់​លាន​ដុល្លារ​ទៀត…

ស្ថាបនិកលុយគ្រីបតូ អាមេរិក ត្រូវបានចាប់ខ្លួននៅ កោះបាហាម៉ាស ពីបទឧក្រិដ្ឋកម្មហិរញវត្ថុ

វ៉ាស៊ីនតោន៖ ស្ថាបនិកនៃការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ FTX ដែលទើបតែដួលរលំ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង កោះបាហាម៉ាស ក្បែរសហរដ្ឋអាមេរិក ពីបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ប៉ូលីសបាននិយាយថា លោក សែម បែងម៉ែន ហ្រ្វាយ (Sam Bankman-Fried) អាយុ៣០ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ប្រឆាំងនឹងច្បាប់នៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសបាហាម៉ាស។…

អាមេរិកប្តឹងបណ្តាញទំនាក់ទំនងសង្គមរបស់ចិន តិកតុក ទៅតុលាការ ពីបទប៉ះពាល់សន្តិសុខឯកជន

វ៉ាស៊ីនតោន៖ អគ្គរដ្ឋអាជ្ញា នៅក្នុងរដ្ឋឥណ្ឌាណា សហរដ្ឋអាមេរិក បានប្តឹងចោទប្រកាន់ក្រុមហ៊ុនម្ចាស់បណ្តាញទំនាក់ទំនងសង្គម តិកតុក របស់ចិន (TikTok) ពីបទរំលោភលើច្បាប់ការពារអ្នកប្រើប្រាស់។ ពាក្យបណ្តឹងចំនួនពីរ ត្រូវបានប្តឹងចូលតុលាការ នៅក្នុងរដ្ឋ ឥណ្ឌាណា កាលពីថ្ងៃម្សិលមិញ ដោយបណ្តឹងទីមួយ បានអះអាងថា បណ្តាញទំនាក់ទំនងសង្គមមួយនេះ បង្ហាញអ្នកប្រើប្រាស់វ័យក្មេង ចំពោះមាតិកាមិនសមរម្យជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។…

លោក ចាង ហ្សេមីន អតីត​មេដឹកនាំ​ចិន​ទទួល​មរណភាព​ ក្នុង​ជន្មាយុ៩៦​ឆ្នាំ ដោយមហារីកគ្រាប់ឈាម

ប៉េកាំង៖ អតីតមេដឹកនាំចិន លោក ចាង ហ្សេមីន (Jiang Zemin ដែលបានឡើងកាន់អំណាចបន្ទាប់ពីការតវ៉ានៅទីលានធានអានមេន បានទទួលមរណភាពក្នុងអាយុ៩៦ឆ្នាំ នៅក្នុងប្រទេសចិន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់ចិន បាន​និយាយ​ថាលោកបាន​ស្លាប់​ នៅ​រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុង​ទីក្រុង​សៀងហៃ ប្រទេសចិន។ ឥស្សរជនដ៏សំខាន់មួយរូបនៃប្រវត្តិសាស្ត្រចិនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ លោកបានធ្វើជាអធិបតីក្នុងគ្រាមួយ ដែលប្រទេសចិនបានបើកទូលាយក្នុងទ្រង់ទ្រាយធំ…

ប្រធានាធិបតី​តៃវ៉ាន់​ លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​ បន្ទាប់​ពី​ចាញ់​ឆ្នោតនៅថ្នាក់មូលដ្ឋាន​

ក្រុងតៃប៉ិ៖ ប្រធានាធិបតីកោះ​តៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​​គណបក្ស​ប្រជាធិបតេយ្យរីកចម្រើន បន្ទាប់ពីយុទ្ធសាស្រ្តរបស់លោកស្រីក្នុងការរៀបចំការបោះឆ្នោតក្នុងស្រុកដើម្បីបង្ហាញពីការប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន បានបរាជ័យ និងទទួលបានការគាំទ្រពីសាធារណៈជនតិចតួច។ លោកស្រីបានប្រកាសលាលែងពីតំណែងក្នុងសុន្ទរកថាបែបប្រពៃណី កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបាត់បង់ការគាំទ្រច្រើននៅថ្នាក់មូលដ្ឋាន ក្នុងរយៈពេលដ៏ខ្លីមួយ។ ​លោកស្រី សៃ អ៊ីងវិន បាន​មានប្រសាសន៍​ថា «ខ្ញុំ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​អស់។ …

You missed