Month: June 2021

លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម រួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អៀម សារុំ

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អៀម សារុំ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលត្រូវជាឪពុកក្មេកលោកស្រី សុីន សុីដា អនុប្រធាន ស.ស.យ.ក មន្ទីរមុខងារសាធារណៈ ខេត្តកំពង់ចាម។ ក្រុមគ្រួសារ…

តុលាការខេត្តកំពត ដាក់គុកបុរសម្នាក់ ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅខេត្តកែប 

កំពត៖ ចៅក្រមស់បសួរនៃសាលាដំបូងខេត្តកំពត នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ នៅក្នុងពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។ លោក អាំង សុភា  ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន​ត្រូវចោទ ឈ្មោះ​ ម៉ន​ សុខមាន…

​នគរបាលព្រហ្មទណ្ឌខេត្តកំពត ចាប់ខ្លួនជនឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅកែប

កំពត៖ មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចាប់ខ្លួនបុសម្នាក់​ ដែលជាប់ចោទពីបទឆបោកប្រាក់គេជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប។ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឲ្យដឹងថា​ ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បន្ទាប់ពីជននេះ បានគេចវេសពីការទទួលខុសត្រូវម្តងហើយម្តងទៀតមិនអើពើរជាមួយដីកាកោះរបស់តុលាការ។ ជនត្រូវចាប់ខ្លួននេះ ឈ្មោះ​ ម៉ន​ សុខមាន អាយុ៤០ឆ្នាំ​…

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសប្រកបដោយអភិសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល លោក អ៊ុន…

លោក អ៊ុន ចាន់ដា ថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មខួប៨៥ យាងចូល៨៦ព្រះវស្សា

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសចម្រើនព្រះជន្មខួប៨៥ យាងចូល៨៦ព្រះវស្សា។

លោក អ៊ុន ចាន់ដា នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកកងមាស

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដោយក្រុមការងារសាខា, អាជ្ញាធរស្រុកកងមាស រួមនិងមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣…

ចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួនមួយ នៅកន្លែងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្លែងថា យើងចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួន១ និងរថយន្ត១គ្រឿង នៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្ដល់ជូន សម្រាប់ចាក់ដល់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការប្រឈមខ្ពស់ នាពេលឆាប់ៗខាងមុខនេះ។ លោក អ៊ុន ចាន់ដា បានលើកឡើងបែបនេះ នៅក្នុងការជួបប្រជុំរៀបចំផែនការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩…

លោក អ៊ុន ចាន់ដា អញ្ជើញទទួលថវិកាឧបត្ថម្ភពីអង្គភាពអគ្គិសនី ខេត្តកំពង់ចាម ចំនួន ៥.០០០ ដុល្លារ

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញទទួលថវិកាឧបត្ថម្ភពីអង្គភាពអគ្គិសនី ខេត្តកំពង់ចាម ដឹកនាំដោយលោក ចេង សុផល នូវថវិកាចំនួន ៥.០០០ ដុល្លារ (ប្រាំពាន់ដុល្លារ) ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហម ខេត្តកំពង់ចាម។ នៅក្នុងឳកាសនោះ…

អាជ្ញាធរខេត្តកំពង់ចាម មានគោលការណ៍បង្កើតទីលានចាក់សំរាមថ្មីមានទំហំប្រមាណ៥០ហិកតា

ខេត្តកំពង់ចាម: ដោយមើលឃើញពីកំណើននៃការប្រើប្រាស់សំរាមពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានការកើនឡើងជាលំដាប់នោះ។ អាជ្ញាធរខេត្តក៏ដូចជាជំនាញពាក់ព័ន្ធមានការយកចិត្តទុកដាក់ ដោយមានគម្រោងនិងពង្រីកទីលានចាក់សំរាមថ្មីទំហំ៥០ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ស្ថិតនៅឆ្ងាយពីលំនៅដ្ឋានប្រជាពលរដ្ឋ មិនបង្កឱ្យមានក្លិនប៉ះពាល់ដល់ប្រជាជននោះទេ។ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងថា: លោក អ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយអភិបាលរងខេត្តព្រមទាំងមន្ត្រីជំនាញជាច្រើនស្ថាប័ននាព្រឹកថ្ងៃទី៧ មិថុនា…

អគ្គស្នងការដ្ឋាននគរបាលជាតិ និង ធនាគារជាតិនៃកម្ពុជា រួមគ្នាទប់ស្កាត់ បទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់

ភ្នំពេញ ៖ ក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយ អគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពី កិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីប្រតិបត្តិតាមនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះរៀបចំឡើងដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖ ១/-កិច្ចសហការគ្នាទៅវិញទៅមកសំដៅទប់ស្កាត់ បទល្មើសបច្ចេកវិទ្យា (Cyber Crimes) និងបទល្មើសសម្អាតប្រាក់ (Money Laundering)…

You missed