Month: April 2021

សកម្មភាព ស.ស.យ.ក ខេត្តកំពង់ចាម ចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងការឆ្លងរីករាលជំងឺកូវី-១៩

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ប៉ុក ចាន់ថូ ប្រធាន ស.ស.យ.ក ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងសមាជិក សមាជិកា រួមជាមួយសមាជិកសមាគមនារីស្រុក បានចុះសួរសុខទុក្ខគ្រួសារដែលជួបការខ្វះខាតចំនួន៣គ្រួសារ ក្នុងឃុំត្រពាំងព្រះ និងឃុំមៀន ១. លោកតា មាស ថៃ…

មន្ទីរពេទ្យ “មេគង្គកំពង់ចាម” នឹងដាក់ឱ្យដំណើរការ ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅដើមខែឧសភា ឆ្នាំ២០២១

មន្ទីរពេទ្យ “មេគង្គកំពង់ចាម” នឹងដាក់ឱ្យដំណើរការ សម្រាប់ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅដើមខែឧសភា ឆ្នាំ២០២១ នេះបើតាមប្រសាសន៍របស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងដំណើរអញ្ចើញចុះពិនិត្យ អំពីវឌ្ឍនភាព នៃការជួសជុលនិងកែលម្អ អតីតសណ្ឋាគារមេគង្គ ឲ្យប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ…

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំ ស្តីពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ សេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មានបានសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូចនៅមិនទាន់យល់ច្បាស់ និងអនុវត្តបានត្រឹមត្រូវ តាមវិធានការដែលបានកំណត់នៅក្នុងតំបន់ទាំងបីខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍នៅឡើយ។ ឆ្លើយតបនឹងករណីនេះ ក្រសួងព័ត៌មានបានធ្វើការណែនាំដូចខាងក្រោម៖ ១៖…

អភិបាលខេត្តកំពង់ចាមបិទខ្ទប់ប្រាំឃុំ ក្នុងស្រុកកងមាស និងស្រុកស្រីសន្ធរ ក្រោយពីឃើញអ្នកឆ្លងជំងឺកូវីដ-១៩

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ឃុំចំនួនប្រាំ ក្នុងស្រុកកងមាស និងស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោយមានប្រជាពលរដ្ឋកើតជំងឺនេះជាបន្ដបន្ទាប់ នាពេលថ្មីៗនេះ។ ឃុំទាំងនេះ មានឃុំស្ដៅ, ឃុំរកាអារ និងឃុំកងតាណឹង ស្រុកកងមាស…

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១  

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ ដូចមានរាយនាម ក្នុងលិខិតជូនដំណឹង។ បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្ត-សៀមរាប កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥រូបខាងលើ។ ជាលទ្ធផលការសន្និដ្ឋានបឋមនៃករណីទាំង១៥នេះ…

អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នាពេលថ្មី ដើម្បីដាក់ចេញនូវវិធានការការ ទៅដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏មហាប្រល័យ កូវីដ-១៩។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត…

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម…

កញ្ញា សេង ធារី ត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ដូចសុភាសិតខ្មែរពោលថា “សាងបាបបានបាប”

សហរដ្ឋអាមេរិកបានធ្វើការ “ទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ” ក្នុងបំណងបំផ្លាញ “ទីជម្រក” របស់ពួកវៀតកុងនៅក្នុងព្រំដែនកម្ពុជា ក្នុងចន្លោះខែមីនា ឆ្នាំ២៩៦៩ ដល់ខែឧសភា ឆ្នាំ១៩៧០ ព្រឹត្តិការណ៍នេះបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ស្លាប់ និងបែកបាក់គ្រួសារ។ ក្នុងអំឡុងពេល៥០ឆ្នាំកន្លងមក បទឧក្រិដ្ឋក្នុងប្រវត្តិសាស្រ្តរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា គឺជាទង្វើគួរឱ្យស្អប់ខ្ពើមជាទីបំផុត។ ប៉ុន្តែជាង៥០ឆ្នាំក្រោយក្នុងថ្ងៃនេះ ប្រជាជនកម្ពុជាបានផ្តោតធ្ងន់ទៅលើករណីបណ្តឹងស្តីពីការរួមគំនិតក្បត់ជាតិ——ដែលស្រ្តីខ្មែរសញ្ជាត្តិអាមេរិក កញ្ញាសេង ធារី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋក្បត់ជាតិ។…

រាជរដ្ឋាភិបាលសម្រេចបន្ត បិទខ្ទប់ រាជធានីនិងតាខ្មៅ ៧ថ្ងៃទៀត ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១

រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តាមរយៈសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១! រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់…

អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត កងកម្លាំងនិង អាជ្ញាធរមានសមត្ថកិច្ច អញ្ជើញបន្តចុះត្រួតពិនិ្យស្ថានភាពនៃការបិទភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងដាក់ចេញនូវវិធានការដល់កម្លាំងមានសមត្ថកិច្ច ដើម្បីពព្រឹង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

បន្ទាប់ពីអញ្ជើញចុះត្រួតពិនិត្យស្ថានភាពបិទខ្ទប់ ភូមិថ្មី(ខ)ស្រុកកងមាស ម៉ោងប្រមាណជិត១២ ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមេសា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត កងកម្លាំងនិង អាជ្ញាធរមានសមត្ថកិច្ច អញ្ជើញបន្តចុះត្រួតពិនិ្យស្ថានភាពនៃការបិទភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងដាក់ចេញនូវវិធានការដល់កម្លាំងមានសមត្ថកិច្ច ដើម្បីពព្រឹង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…

You missed