តុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែរដ្ឋរុស្ស៊ីមិនស្ថិតក្រោមតុលាការនេះទេ
ទីក្រុងឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីម្សិលមិញ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ដែលជាទង្វើមួយត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូ ច្រានចោលថា គ្មានន័យ។ តុលាការមានស្នាក់ការ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃសុក្រថា ចៅក្រមសម្រេចចេញដីកាចាប់ខ្លួនពីបទជាប់សង្ស័យក្នុងការនិរទេសកុមារ ដោយខុសច្បាប់ពីទឹកដីរបស់អ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «មានធាតុផ្សំគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា…