ចក្រភពអង់គ្លេសផាកពិន័យ TikTok ជិត១៦លានដុល្លារ ពីបទប្រើប្រាស់ទិន្នន័យកុមារខុស
ទីក្រុងឡុងដ៍៖ ភ្នាក់ងារក្រុមឃ្លាំមើលភាពឯកជនរបស់ចក្រភពអង់គ្លេស បានសម្រេចផាកពិន័យបណ្តាញទំនាក់ទំនង TikTok របស់ចិន ជាទឹកប្រាក់រាប់លានដុល្លារ ពីបទប្រើប្រាស់ទិន្នន័យរបស់កុមារខុស និងរំលោភលើការការពារផ្សេងទៀត សម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់វ័យក្មេង។ ការិយាល័យស្នងការព័ត៌មានរបស់អង់គ្លេស បាននិយាយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ថា ខ្លួនបានចេញការផាកពិន័យក្រុមហ៊ុន Tik Tok ចំនួន១២.៧លានផោន ឬស្មើ១៥.៩លានដុល្លារ ចំពោះកម្មវិធីចែករំលែកឃ្លីបវីដេអូខ្លី ដែលមានប្រជាប្រិយបំផុតក្នុងចំណោមពីយុវវ័យ។…