រុស្ស៊ីចោទ អាមេរិក និងអង់គ្លេស ចង់បង្កើតសង្រ្គាមពិតប្រាកដ រវាងរុស្ស៊ី និងអឺរ៉ុប
ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅថ្ងៃនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា ចង់ធ្វើឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្លាយទៅជាការប្រឈមមុខដាក់គ្នាកាន់តែធំរវាងរុស្ស៊ី និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ហើយបង្កើតបានជាសង្គ្រាមទ្រង់ទ្រាយធំមួយ រាលដាលចេញពីប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គី ឡារ៉ូវ (Sergey Lavrov) បានមានប្រសាសន៍ថា «អាមេរិក និងអង់គ្លេស ដោយមានការគាំទ្រពីអាល្លឺម៉ង់…
