អង្គការសហប្រជាជាតិ អំពាវនាវឲ្យឈប់វាយប្រហារនៅជិតរោងចក្រផលិតថាមពលនុយក្លេអ៊ែរ អ៊ុយក្រែន
ញូវយ៉ក៖ ប្រធានអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារគោលដៅលើរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ដែលកាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយអំពាវនាវឲ្យបញ្ឈប់សកម្មភាពឆ្កួតៗបែបនេះ ។ ការផ្ទុះដ៏ខ្លាំងក្លាពីការបាញ់ផ្លោង បានអង្រួនតំបន់ ហ្សាប៉ូរីស្យ៉ា (Zaporizhia) របស់អ៊ុយក្រែន ដែលជាទីតាំងនៃរោងចក្រ ផលិតថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សើឡឹនស្គី (Volodymyr Zelensky) បាននិយាយ កាលពីថ្ងៃអាទិត្យថា…
