លោក អ៊ុន ចាន់ដា ថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មខួប៨៥ យាងចូល៨៦ព្រះវស្សា

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសចម្រើនព្រះជន្មខួប៨៥ យាងចូល៨៦ព្រះវស្សា។

លោក អ៊ុន ចាន់ដា នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកកងមាស

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដោយក្រុមការងារសាខា, អាជ្ញាធរស្រុកកងមាស រួមនិងមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣…

ចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួនមួយ នៅកន្លែងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្លែងថា យើងចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួន១ និងរថយន្ត១គ្រឿង នៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្ដល់ជូន សម្រាប់ចាក់ដល់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការប្រឈមខ្ពស់ នាពេលឆាប់ៗខាងមុខនេះ។ លោក អ៊ុន ចាន់ដា បានលើកឡើងបែបនេះ នៅក្នុងការជួបប្រជុំរៀបចំផែនការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩…

លោក អ៊ុន ចាន់ដា អញ្ជើញទទួលថវិកាឧបត្ថម្ភពីអង្គភាពអគ្គិសនី ខេត្តកំពង់ចាម ចំនួន ៥.០០០ ដុល្លារ

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញទទួលថវិកាឧបត្ថម្ភពីអង្គភាពអគ្គិសនី ខេត្តកំពង់ចាម ដឹកនាំដោយលោក ចេង សុផល នូវថវិកាចំនួន ៥.០០០ ដុល្លារ (ប្រាំពាន់ដុល្លារ) ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហម ខេត្តកំពង់ចាម។ នៅក្នុងឳកាសនោះ…

អាជ្ញាធរខេត្តកំពង់ចាម មានគោលការណ៍បង្កើតទីលានចាក់សំរាមថ្មីមានទំហំប្រមាណ៥០ហិកតា

ខេត្តកំពង់ចាម: ដោយមើលឃើញពីកំណើននៃការប្រើប្រាស់សំរាមពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានការកើនឡើងជាលំដាប់នោះ។ អាជ្ញាធរខេត្តក៏ដូចជាជំនាញពាក់ព័ន្ធមានការយកចិត្តទុកដាក់ ដោយមានគម្រោងនិងពង្រីកទីលានចាក់សំរាមថ្មីទំហំ៥០ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ស្ថិតនៅឆ្ងាយពីលំនៅដ្ឋានប្រជាពលរដ្ឋ មិនបង្កឱ្យមានក្លិនប៉ះពាល់ដល់ប្រជាជននោះទេ។ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងថា: លោក អ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយអភិបាលរងខេត្តព្រមទាំងមន្ត្រីជំនាញជាច្រើនស្ថាប័ននាព្រឹកថ្ងៃទី៧ មិថុនា…

អគ្គស្នងការដ្ឋាននគរបាលជាតិ និង ធនាគារជាតិនៃកម្ពុជា រួមគ្នាទប់ស្កាត់ បទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់

ភ្នំពេញ ៖ ក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយ អគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពី កិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីប្រតិបត្តិតាមនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះរៀបចំឡើងដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖ ១/-កិច្ចសហការគ្នាទៅវិញទៅមកសំដៅទប់ស្កាត់ បទល្មើសបច្ចេកវិទ្យា (Cyber Crimes) និងបទល្មើសសម្អាតប្រាក់ (Money Laundering)…

វ៉ាក់សាំង ៥០ ម៉ឺនដូស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ស្អែកនេះ

ភ្នំពេញ៖ វ៉ាក់សាំង ៥០ ម៉ឺនដូស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ស្អែកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន ហើយចំនួននេះ ស្ថិតក្នុងចំណោមវ៉ាក់សាំង ៤,៥ លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ សំដៅទប់ស្កាត់ការរីករាលដាល និងបង្កើនភាពស៊ាំទប់ទល់នឹងជំងឺកូវីដ-១៩…

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់គណៈកម្មការអន្តរក្រសួង ជុំវិញការរកឃើញករណីវីរុសកូវីដ-១៩ បម្លែងថ្មី

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយ លោក លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត,លោកនាយករដ្ឋបាល តំណាងស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជុំវិញការរកឃើញករណីវីរុសបម្លែងថ្មី ឥណ្ឌា និងការដាក់ចេញជាវិធានការ ក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត…

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តយល់ព្រមលើសំណើលាឈប់ពីតំណែងប្រធានគ.ជ.ប របស់លោកស៊ិក ប៊ុនហុក

ភ្នំពេញៈ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តយល់ព្រមលើសំណើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី…

នាំគ្នាធ្វើរោង ដេកចាំស្រែ ពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់០២នាក់ របួសធ្ងន់០២នាក់

ខេត្តពោធិ៍សាត់ ៖ រន្ទះកំណាច តមប្រល័យជីវិត បុរស០២នាក់ ស្លាប់ភ្លាមៗ និងបុរស០២នាក់ទៀត រងរបួសធ្ងន់ ខណៈពេលកំពុងនាំគ្នា សង់រោង សម្រាប់ដេកចាំស្រែ កាលពីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ (ត្រពាំងឃ្លៃ) ស្ថិតនៅភូមិសាន.ស ឃុំអន្សាចំបក់ ស្រុកក្រគរ…