ភ្នំពេញ ៖ ក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយ អគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពី កិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីប្រតិបត្តិតាមនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះរៀបចំឡើងដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖ ១/-កិច្ចសហការគ្នាទៅវិញទៅមកសំដៅទប់ស្កាត់ បទល្មើសបច្ចេកវិទ្យា (Cyber Crimes) និងបទល្មើសសម្អាតប្រាក់ (Money Laundering) នានាក្នុងការពង្រឹងប្រព័ន្ធសន្តិសុខ សុវត្ថិភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង ២/-ការផ្សព្វផ្សាយខ្លឹមសារច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលប្រកាសឱ្យប្រើនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងព្រះរាជាណាចក្រកម្ពុជា៕

By Ana

You missed