មនុស្ស១២នាក់ស្លាប់ ក្នុងភ្លើងឆេះខារ៉ាអូខេ នៅក្បែរក្រុងហូជីមិញ ប្រទេសវៀតណាម
ហូជីមិញ៖ យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង ក្នុងខេត្តក្បែរទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីយប់ថ្ងៃអង្គារ ដែលបានឆាបឆេះយ៉ាងលឿនចូលដល់បន្ទប់មនុស្សកំពុងច្រៀងរាំសប្បាយ។ អគ្គិភ័យដ៏ធំនេះ បានចាប់ផ្តើមឆាបឆេះយ៉ាងលឿននៅជាន់ខាងលើនៃក្លឹបកម្សាន្ត ឈ្មោះ អានភូ (An Phu) ក្នុងខេត្តប៊ិញដួង ខាងជើងទីក្រុងហូជីមិញ ដោយឆេះស្លាប់អ្នកច្រៀងរាំកន្សាន្ត ចំណែកអ្នកខ្លះទៀត បានលោតចុះពីជាន់ទី២…
រុស្ស៊ីបង្ខំចិត្តឲ្យទិញសម្ភារៈយោធាពីកូរ៉េខាងជើង ព្រោះទណ្ឌកម្មធ្វើឲ្យយោធាខ្វះអាវុធសម្រាប់ច្បាំងនៅអ៊ុយក្រែន
វ៉ាស៊ីងតោន៖ យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាឲ្យដឹងថា ប្រទេសរុស្ស៊ី បានទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ ពីប្រទេសកូរ៉េខាងជើង ដើម្បីយកទៅប្រើក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ មន្ត្រីអាមេរិកម្នាក់ បាននិយាយថា រុស្ស៊ីនឹងត្រូវបង្ខំចិត្តទិញសព្វាវុធពីប្រទេសកូរ៉េខាងជើងបន្ថែម ដោយសារសង្រ្គាមនៅអ៊ុយក្រែនបានអូសបន្លាយកាន់តែយូរ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍មកថា បានបញ្ជាទិញយន្តហោះគ្មានមនុស្សបើក ឬហៅថា ត្រូន រាប់រយគ្រឿងពីប្រទេសអ៊ីរ៉ង់ ដើម្បីប្រើក្នុងសង្គ្រាមអ៊ុយក្រែន។…
ជនដៃដល់ខាងចាក់សម្លាប់មនុស្សផ្តេសផ្តាសម្នាក់ ក្នុងប្រទេសកាណាដា ត្រូវគេប្រទះឃើញស្លាប់ នៅក្បែរកន្លែងកើតហេតុ
កាណាដា៖ មន្រ្តីនគរបាលកាណាដា បាននិយាយនៅថ្ងៃនេះថា ជនដៃដល់ខាងចាក់សម្លាប់មនុស្សផ្តេសផ្តាសម្នាក់ ក្នុងចំណោមពីរនាក់បងប្អូន ត្រូវគេប្រទះឃើញស្លាប់នៅក្បែរកន្លែងកើតហេតុមួយ ដែលជនទាំងពីរនាក់បានចាក់សម្លាប់មនុស្សអស់១០នាក់ និងរបួស១៨នាក់។ មន្ត្រីនគរបាលខេត្ត សាស្កាតជេវ៉ាន់ (Saskatchewan) ក្នុងប្រទេសកាណាដា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ដាមៀន សាន់ឌឺសុន (Damien Sanderson) អាយុ៣១ឆ្នាំ បានស្លាប់ដោយសារមានរបួស…
លោកស្រី លីស ត្រាស់ ក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បន្តវេនពីលោក បូរីស ចនសុន
ទីក្រុងឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្ស ដែលកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី នៅចក្រភពអង់គ្លេស ស្របពេលប្រទេសនេះ ប្រឈមមុខនឹងការចំណាយក្នុងជីវភាពរស់នៅប្រចាំ ឡើងកាន់តែខ្ពស់បង្កភាពចលាចលក្នុងវិស័យឧស្សាហកម្ម និងវិបត្តិសេដ្ឋកិច្ច។ បន្ទាប់ពីការប្រកួតប្រជែងថ្នាក់ដឹកនាំនៅក្នុងជួរគណបក្សអភិរក្ស កាលពីម្សិលមិញ សមាជិកបក្សភាគច្រើនបានបោះឆ្នោតគាំទ្រលោកស្រី យកឈ្នះគូប្រជែងរបស់ខ្លួន គឺលោក រីស្ស៊ី…
ប្រធានាធិបតីអ៊ុយក្រែន ចោទប្រកានរុស្ស៊ីថា ចង់បំផ្លាញជីវភាពរស់នៅរបស់ប្រជាជនក្នុងទ្វីបអឺរ៉ុប តាមរយៈផ្តាច់ឧស្ម័ន
ក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី (Volodymir Zelensky) បាននិយាយថា រុស្ស៊ីចង់បំផ្លាញជីវភាពរស់នៅរបស់ពលរដ្ឋអឺរ៉ុបគ្រប់រូប តាមរយៈការប្រើប្រាស់បញ្ហាខ្វះខាតថាមពលកម្តៅក្នុងផ្ទះ ដែលរដូវរងារនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ លោកបាននិយាយដូច្នេះ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដោយលោកលើកឡើងថា រុស្ស៊ី «កំពុងព្យាយាមយកបញ្ហាសង្គ្រាមនៅអ៊ុយក្រែន វាយប្រហារឲ្យមានភាពក្រីក្រ…
ជនពាលក្នុងប្រទេសកាណាដា ចាក់មនុស្សសម្លាប់១០នាក់ និងរបួស១៥នាក់ ក្នុងថ្ងៃតែមួយ នៅកន្លែងផ្សេងៗគ្នា
កាណាដា៖ នគរបាលកាណាដា បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើចាក់សម្លាបជាបន្តបន្ទាប់នៅសហគមន៍ជនជាតិដើមភាគតិច និងនៅតាមទីប្រជុំជនមួយទៀត ក្នុងប្រទេសកាណាដា បានសម្លាប់មនុស្ស១០នាក់ និង១៥នាក់ទៀតរងរបួស ចំណែកជនសង្ស័យមិនទាន់ចាប់ខ្លួននៅឡើយទេ។ នគរបាលបាននិយាយថា ការចាក់សម្កាប់នេះ បានកើតឡើងនៅទីតាំងជាច្រើន នៅភាគឦសាននៃខេត្តសាស្កាទូន(Saskatoon) ប្រទេសកាណាដា ដោយសង្ស័យថា បង្កឡើងដោយបុរសពីរនាក់ មាននាមត្រកូលដូចគ្នា បើកបររថយន្តមួយគ្រឿង ដើម្បីធ្វើសកម្មភាពចាក់សម្លាប់មនុស្សផ្តេសផ្តាសនេះ។ នគរបាលបានប្រកាសថា…
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវតុលាការរបបយោធាភូមា កាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំទៀត និងបង្ខំឲ្យធ្វើការធ្ងន់
ណៃពិដោ៖ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ត្រូវតុលាការរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំសន្លឹកបោះឆ្នោត ហើយតុលាការគ្រប់គ្រងដោយយោធា កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងដាក់ទណ្ឌកម្មឲ្យធ្វើការធ្ងន់។ សាលក្រមប្រកាស កាលពីថ្ងៃសុក្រនេះ គឺជាសាលក្រមចុងក្រោយបំផុត នៃការដាក់ទណ្ឌកម្មលើលោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៧ឆ្នាំ ដោយមានន័យថា ឥឡូវនេះលោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយ ដែលលោកស្រី…
ប្រទេសប៉ូឡូញទាមទារសំណងសង្គ្រាមលោកលើកទី២ ពីអាល្លឺម៉ង់ ចំនួន១,៣ពាន់ពាន់លានដុល្លារ
វ៉ាសូវី: អ្នកនយោបាយកំពូលរបស់ប្រទេសប៉ូឡូញ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងទាមទារសំណង់ស្មើទឹកប្រាក់ប្រមាណ១,៣ពាន់ពាន់លានដុល្លារ ពីប្រទេសអាឡឺម៉ង់ ចំពោះការឈ្លានពាន និងការត្រួតត្រារបស់ពួកណាស៊ី ហ៊ីត្លែ ក្នុងសង្គ្រាមលោកលើកទី២។ ក្នុងទិវាប្រារព្ធខួប៨៣ឆ្នាំ នៃការចាប់ផ្តើមផ្ទុះសង្គ្រាមលោកលើកទី២ លោក ចារ៉ូស្លាវ កាហ្ស៊ីស្គី (Jaroslaw Kaczynski) មេដឹកនាំគណបក្សឈ្មោះ ច្បាប់ និងយុត្តិធម៌…
ប្រធានាធិបតីរុស្ស៊ី មិនឲ្យរៀបចំពិធីបុណ្យសពមេដឹកនាំសហភាពសូវៀត នៅកម្រិតថ្នាក់ជាតិឡើយ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងមិនចូលរួមពិធីបុណ្យសព ដើម្បីផ្តល់កិត្តិយសដល់មេដឹកនាំសហភាពសូវៀតចុងក្រោយបង្អស់ គឺលោក មីខាអ៊ីល ហ្គោបាឆេវ (Mikhail Gorbachev) ដោយចាត់ទុកថា ជាមនុស្សធ្វើឲ្យដួលរលំចក្រភពសូវៀត។ លោក មីខាអ៊ីល ហ្គោបាឆេវ ដែលត្រូវបានគេគោរពនៅបច្ចឹមប្រទេសចំពោះការធ្វើឲ្យអឺរ៉ុបខាងកើតគេចផុតពីការគ្រប់គ្រងបែបកុម្មុយនិស្តសូវៀត…
