អ៊ុយក្រែន ចាប់ផ្តើមបោសម្អាតអ្នករួមគំនិតជាមួយរុស្ស៊ី នៅតំបន់ដណ្តើមបានមកវិញ
ទីក្រុងគៀវ៖ កងទ័ពអ៊ុយចាប់ផ្តើមស៊ើបអង្កើត ដើម្បីបោសសម្អាតមនុស្សរស់នៅក្នុងទីក្រុង ដែលខ្លួនទើបដណ្តើមបានពីទាហានរុស្ស៊ី កាលពីសប្តាហ៍មុន ដោយជាប់សង្ស័យមាននិន្នាការរួមគំនិតជាមួយបរទេសឈ្លានពាន។ អភិបាលក្រុង អ៊ីស្យ៉ុម (Izyum) លោក វ៉ាល្លើរី ម៉ាឆេនកូ (Valery Marchenko) បាននិយាយកាលពីថ្ងៃចន្ទថា ក្នុងអំឡុងពេលស៊ើបសង្កេតនេះ ទាហានអ៊ុយក្រែន នឹងស្វែងរកទាហានរុស្ស៊ី ដែលអាចសម្ងំលាក់ខ្លួននៅក្នុងទីក្រុង ក៏ដូចជាអ្នកជាប់សង្ស័យរួមគំនិតរាយការណ៍សម្ងាត់ឲ្យរុស្ស៊ី។…
តើប្រមុខដឹកនាំណាខ្លះ ជាភ្ញៀវបុណ្យព្រះសពម្ចាស់ក្សត្រីអង់គ្លេស៖ អ្នកណាចូលរួម ហើយអ្នកណាមិនចូលរួម?
ទីក្រុងឡុងដ៍៖ ពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី អង់គ្លេស នៅថ្ងៃចន្ទនេះ ត្រូវបានកំណត់ថា ជាការជួបជុំដ៏ធំបំផុតមួយរបស់រាជវង្សានុវង្ស និងអ្នកនយោបាយនៅជុំវិញពិភពលោក ដែលធ្លាប់រៀបចំនៅក្នុងចក្រភពអង់គ្លេស អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ លិខិតយាង និងអញ្ជើញ ត្រូវបានបញ្ជូនចេញទៅរួចរាល់ហើយ កាលពីចុងសប្តាហ៍មុន ដោយរំពឹងថា នឹងមានប្រមុខរដ្ឋ និងឥស្សរជនបរទេសចំនួន៥០០នាក់ចូលរួម។ មេដឹកនាំភាគច្រើន ត្រូវបានយាង និងអញ្ជើញ ឲ្យមកដល់តាមជើងហោះហើរធម្មតា…
សង្គ្រាមអាមេនី-អាស៊ែបៃហ្សង់ សម្លាប់មនុស្សជិត១០០នាក់ ក្នុងការប៉ះទង្គិចគ្នាពេញមួយយប់
អន្តរជាតិ៖ នាយករដ្ឋមន្ត្រីប្រទេសអាមេនី លោក នីកូល ប៉ាហ្សីនយ៉ាន (Nikol Pashinyan) បាននិយាយចោទប្រកាន់ថា ទាហានរបស់ខ្លួនចំនួន៤៩នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាពេញមួយយប់ ខណៈក្រសួងការពារជាតិប្រទេសអាស៊ែបៃហ្សង់ បាននិយាយថា ទាហានរបស់ខ្លួនចំនួន៥០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។ ប្រទេសជិតខាងគ្នាទាំងពីរនេះ បានធ្វើសង្គ្រាមពីរលើក ហើយការប៉ះទង្គិចគ្នាជាហូរហែនៅតាមព្រំដែន បានអូសបន្លាយអស់រយៈពេល៣០ឆ្នាំកន្លងមកហើយ។ កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ី…
កងទ័ពអ៊ុយក្រែនដណ្តើមបានទឹកដី៦,០០០ គីឡូម៉ែត្រក្រឡា ពេលរុស្ស៊ីបាក់ទ័ព
ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បាននិយាយថា កងទ័ពរបស់លោកដណ្តើមយកមកវិញនូវទឹកដីទំហំ៦,០០០គីឡូម៉ែត្រក្រឡា ពីកងទ័ពរុស្ស៊ី ក្នុងការវាយបកក្នុងខែកញ្ញានេះ ដែលធ្វើឲ្យកងទ័ពរុស្ស៊ីបរាជ័យបាក់ទ័ពរត់ទៅស្រុកវិញ។ លោកប្រធានាធិបតី បានថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃ កាលពីថ្ងៃចន្ទថា «ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនទំហំ៦,០០០គីឡូម៉ែត្រក្រឡា នៅភាគខាងកើត និងភាគខាងត្បូង ហើយយើងកំពុងបន្តរុលទៅមុខទៀត»។…
ប្រធានាធិបតីរុស្ស៊ីថ្វាយសារចូលរួមរំលែកទុក្ខ ចំពោះការសោយទិវង្គតរបស់មហាក្សត្រិយានីអង់គ្លេស
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃនេះ បានថ្វាយសារចូលរួមរំលែកទុក្ខដល់ព្រះមហាក្សត្រថ្មីអង់គ្លេស ចំពោះការយាងសោយទីវង្គតរបស់ព្រះមហាក្សត្រយានី អេលីហ្សាបេតី២។ លោកប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍នៅក្នុងសារនេះថា «ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តទំនើបនៃចក្រភពអង់គ្លេស គឺមិនអាចបំបែកបានជាមួយព្រះនាមរបស់ព្រះអង្គ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ព្រះមហាក្សត្រិយានី អេលីហ្សាបេតទី២ (Elizabetht II)…
មហាក្សត្រិយានីចក្រភអង់គ្លេស យាងចូលទិវង្គត ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា
ទីក្រុងឡុង៖ ម្ចាស់ក្សត្រីចក្រភអង់គ្លេស អេលីហ្សាបេតទី២ (Elizabetht II) បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា នារសៀលថ្ងៃព្រហស្បតិ៍ នៅឯប្រាសាទរបស់ព្រះអង្គ ក្នុងប្រទេសអេកុស ជាកន្លែងដែលព្រះអង្គយាងលំហែព្រះកាយក្នុងរដូវក្តៅ។ ព្រះមហាក្សត្រិយានី អាលីហ្សាបេតទី២ បានឡើងគ្រងរាជ្យសម្បត្តិ នៅឆ្នាំ១៩៥២ ក្នុងព្រះជន្មាយុ២៥ព្រះវស្សា។ ព្រះរាជបុត្រច្បងគេបង្គស់របស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ឆាលទី៣ (Charles…
ជនសង្ស័យចាក់សម្លាប់ផ្តេសផ្តាស់ នៅកាណាដា ស្លាប់បន្ទាប់ពីចាប់ខ្លួនបានបន្តិច
កាណាដា៖ មន្ត្រីនគរបាលកាណាដា បាននិយាយថា ជនសង្ស័យក្នុងអំពើចាក់សម្លាប់មនុស្សផ្តេសផ្តាស់ នៅប្រទេសកាណាដា ដែលបានសម្លាប់មនុស្ស១១នាក់ស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួស បានស្លាប់បន្ទាប់ពីត្រូវបាននគរបាលចាប់ខ្លួន។ នគរបាលបាននិយាយថា ឈ្មោះ មីលីស សាន់ឌឺសុន អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួននៅលើផ្លូវមួយ ក្នុងខេត្តសាស្កាតជេវ៉ាន់ (Saskatchewan) កាលពីរសៀលថ្ងៃពុធ បន្ទាប់ពីមន្ត្រីនគរបាលដេញប្រផាប់ចាប់ប្រភីងអស់រយៈពេលជាច្រើនថ្ងៃ។ ខ្សែវីដេអូឃ្លីប មហាជនថតបាននៅកន្លែងកើតហេតុ…
ចំនួនមនុស្សស្លាប់ក្នុងអគ្គិភ័យឆេះហាងខារ៉ាអូខេ នៅវៀតណាម កើនឡើងដល់៣២នាក់
ហូជីមិញ៖ ចំនួនមនុស្សស្លាប់ក្នុងអគ្គិភ័យឆាបឆេះហាងខារ៉ាអូខេ នៅក្បែរទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ បានកើនឡើងដល់យ៉ាងហោចណាស់៣២នាក់ និងផ្សេងទៀតបានរងរបួស។ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅជាន់ខាងលើនៃហាងខារ៉ាអូខេ ឈ្មោះ អានភូ (An Phu) នៅក្នុងខត្តប៊ីញដួង ខាងជើងទីក្រុងហូជីមិញ បានសម្លាប់ភ្ញៀវ និងបុគ្គលិក អស់ជាច្រើននាក់ ដែលកំពុងជាប់នៅក្នុងបន្ទប់ច្រៀងរាំ។ កាសែតរបស់នគរបាលវៀតណាម បាននិយាយថា មនុស្ស៣២នាក់ស្លាប់…
ប្រធានាធិបតីរុស្ស៊ីចោទថា ពួកអឺរ៉ុបកំពុងយកសង្គ្រាមអ៊ុយក្រែន ទៅបោកប្រាស់ប្រទេសក្រីក្រពិតប្រាកដ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់លោកខាងលិច មកលើប្រទេសរុស្ស៊ី ព្រោះតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលលោកចាត់ទុកថា ជារឿងតូចតាច ប៉ុន្តែអឺរ៉ុប និងអាមេរិក នាំគ្នាចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោកទាំងមូល។ នៅក្នុងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចចុងបូព៌ា ប្រារព្ធទីក្រុង វ៉្លាឌីវ៉ុស្តុក (Vladivostok) របស់រុស្ស៊ី នៅថ្ងៃពុធនេះ…
លោក មីន អួងឡាំង មេដឹកនាំយោធាភូមា ជួបជាមួយលោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូង ចាប់តាំងពីធ្វើរដ្ឋប្រហារ
មូស្គូ៖ មេដឹកនាំយោធាភូមា លោក មីន អួងឡាំង (Min Aung Hlaing) បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាទីក្រុងភាគខាងកើតរុស្ស៊ី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីរឹតចំណងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ។ លោក មីន អួងឡាំង…
