រដ្ឋបាលខេត្តកំពង់ចាម ជួយឧបត្ថម្ភពលករ៥៤នាក់នៅស្រុកចំការលើ ដែលវិលត្រឡប់មកពីបរទេ
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាននាំយកអំណោយរបស់អង្គការអាយឡូ (ILO) តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកចែកជូនប្រជាពលករ ដែលទើបវិលត្រឡប់មកពីបរទេស ហើយមានជីវភាពជួបការលំបាកចំនួន៣០នាក់ នៅសាលាស្រុកចំការលើ។
ពិធីចែកជំនួយឧបត្ថម្ភនេះ ប្រារព្ធឡើងនៅសាលាស្រុកចំការលើ និងមានការចូលរួមពីលោក សំ ពិសិដ្ឋ អភិបាលនៃគណៈស្រុកចំការលើផង។
សូមរំឭកផងដែរថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោកស្រីបាននាំយកអំណោយទៅចែកជូនប្រជាពលករ ដែលវិលត្រឡប់មកពីបរទេស ហើយមានជីវភាពជួបការលំបាក ចំនួន២៤នាក់ នៅឃុំតាអុង ស្រុកចំការលើ។
សូមបញ្ជាក់ផងដែរថា បើគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ប្រជាពលករនៅស្រុកចំការលើ ចំនួន៥៤នាក់ ទទួលបានអំណោយឧបត្ថម្ភពីរដ្ឋបាលខេត្តកំពង់ចាម។