ចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួនមួយ នៅកន្លែងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩
លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្លែងថា យើងចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួន១ និងរថយន្ត១គ្រឿង នៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្ដល់ជូន សម្រាប់ចាក់ដល់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការប្រឈមខ្ពស់ នាពេលឆាប់ៗខាងមុខនេះ។ លោក អ៊ុន ចាន់ដា បានលើកឡើងបែបនេះ នៅក្នុងការជួបប្រជុំរៀបចំផែនការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩…