Month: July 2021

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ជុំវិញវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី ប្រភេទ ដែលតា (Delta)

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ របស់គណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំវិញវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី…

ឯកឧត្តម អ៊ុន ចាន់ដា ទទួលអំណោយ បរិក្ខារពេទ្យពីធនាគារ វឌ្ឍនៈ សាខាខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដោយអភិបាលរងខេត្ត អញ្ជើញទទួលអំណោយឧបត្ថម្ភជាបរិក្ខារពេទ្យ ពីធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គនាយក ធនាគារវឌ្ឍនៈ ដែលបានឧបត្ថឧបករណ៍តេស្តរហ័ស…

អាជ្ញាធរខេត្តកំពង់ចាម ចូលរួមជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ នាំយកទានព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០៤ ក្នុងក្រុងកំពង់ចាម

នៅព្រឹកថ្ងៃចុងសប្តាហ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ បានចូលរួម ជាមួយឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម…

លោកជំទាវ អនហេង លក្ខិណា បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារស្ត្រីជួបការលំបាក កុមារកំព្រារងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការគ្មានទីពឹងរស់នៅក្នុងឃុំចំនួន៥ឃុំ ក្នុងស្រុកស្ទឹងត្រង់ ចំនួន៦គ្រួសារ

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាមអមដំណើរដោយក្រុមការងារ ស.ស.យ.ក ស្រុក គ.ក.ស.ក ស្រុក ក្រុមប្រឹក្សាឃុំ គ.ក.ន.ក ឃុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារស្ត្រីជួបការលំបាក កុមារកំព្រារងគ្រោះ ចាស់ជរាគ្មានទីពឹង…

អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋនៅស្រុកជើងព្រៃ និងស្រុកបាធាយ 

នៅព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចម្រុះខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការនៃការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ…

ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត.ន.ក ឃុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារស្ត្រីជួបការលំបាក កុមារកំព្រា ជនពិការគ្មានទីពឹងរស់នៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាមអមដំណើរដោយក្រុមការងារ ស.ស.យ.ក ស្រុក ក្រុមប្រឹក្សាឃុំ គ.ក.ន.ក ឃុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារស្ត្រីជួបការលំបាក កុមារកំព្រា ជនពិការគ្មានទីពឹងរស់នៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀមចំនួន៥គ្រួសារដោយក្នុង១គ្រួសារទទួលបានអំណោយរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ…

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាបន្តបន្ទាប់ពីសប្បុរសជន  

ដោយការជឿជាក់លើការដឹកនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឃើញថាមានសប្បុរសជនជាបន្តបន្ទាប់បានចូលរួមបរិច្ចាគនូវសម្ភារៈ និងថវិកា ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលខេត្ត អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍…

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចម្ការលើ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ បានជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចម្ការលើ ចាប់ពីអាយុ១៨ ឆ្នាំឡើង ប្រមាណជាងបួនមុឺននាក់ ដោយឥតគិតថ្លៃ។ ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកចម្ការលើលើ ដោយមានការចូលរួមពីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក…

ប្រជាពលរដ្ឋនៅព្រះវិហារសុំទោសស្ថាប័នតុលាការ ដើម្បីបង្ហាញកាយវិការអន់ឱនឲ្យគ្នា និងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម

ព្រះវិហារ៖ ប្រជាពលរដ្ឋ៤នាក់ កាលពីសប្តាហ៍មុន បានសរសេរលិខិតសុំទោសជាសាធារណៈដល់ ស្ថាប័នតុលាការខេត្តព្រះវិហារ និងព្រះរាជអាជ្ញា ពាក់ព័ន្ធនឹងបណ្តឹងខ្លួន ដែលកើតឡើងដោយសារការភាន់ច្រឡំ ហើយលើកឡើងថា ការសុំទោសនេះ គឺកាយវិការចេះអត់ឲ្យគ្នា និងកម្ពស់តម្លៃយុត្តិធម៌នៅក្នុងសង្គមជាតិ។ ប្រជាពលរដ្ឋ៤នាក់នេះ រួមឈ្មោះ ឈាន លាងធុន, សន ចន្ធូ , ញ៉ាំ…

You missed