រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ក្នុងឱកាសប្រកបដោយអភិសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងថ្នាក់ដឹកនាំ, មន្ត្រីរាជការ, ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលពិធីដ៏មានអត្ថន័យនេះប្រារព្ធធ្វើឡើងនៅទីអារាមវត្ត សុវណ្ណគិរី (ហៅភ្នំហាន់ជ័យ) ស្ថិតនៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ចៅ វង្ស I.K.team.)

By Ana

You missed