អគ្គស្នងការដ្ឋាននគរបាលជាតិ និង ធនាគារជាតិនៃកម្ពុជា រួមគ្នាទប់ស្កាត់ បទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់
ភ្នំពេញ ៖ ក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយ អគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពី កិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីប្រតិបត្តិតាមនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះរៀបចំឡើងដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖ ១/-កិច្ចសហការគ្នាទៅវិញទៅមកសំដៅទប់ស្កាត់ បទល្មើសបច្ចេកវិទ្យា (Cyber Crimes) និងបទល្មើសសម្អាតប្រាក់ (Money Laundering)…
