ទំនាស់ដីធ្លីរ៉ាំរ៉ៃអស់រយៈពេល១៥ឆ្នាំ រវាងប្អូនបង្កើតបួនគ្រួសារ អភិបាលខេត្តកំពង់ចាម បញ្ចប់ជម្លោះនេះត្រឹមរយៈពេលតែ១៥ម៉ោង
កំពង់ចាម៖ កាលពិរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការងារនេះ បានដោះស្រាយលេីបណ្ដឹងរបស់ប្រជាពលរដ្ឋបួនគ្រួសារ ដែលសុំបេីកផ្លូវសាធារណ:ឡើងវិញ បន្ទាប់ពីភាគីម្ចាស់ដីបានធ្វើរបងថ្មបិទមិនឲ្យបងប្អូនបង្កើតរបស់ខ្លួនឆ្លងកាត់អស់រយៈពេល១៥ឆ្នាំរហូតបង្កជាជម្លោះដ៏រ៉ាំរ៉ៃ និងពិបាកសម្រមសម្រួលគ្នា។ វិវាទដីធ្លីនេះ បានកើតឡើងនៅភូមិត្នោតលេី ឃុំឫស្សីស្រុក ស្រុកស្រីសន្ធ ខេត្ដកំពង់ចាម ដែលត្រូវបានកាន់កាប់ដោយឈ្មោះពិន…