កំពង់ចាម​៖ ក្នុង​ឱកាស​ទទួល​​ជំនួយ​​ពី​សប្បុរសជន​នានា​​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិនា​ ឆ្នាំ​២០២១​នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​​ ដែល​បានផ្តល់​ការ​​ឧបត្ថម្ភ​ទាំង​ថវិកា​ និង​សំភារៈ​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក៏ដូចជា​រដ្ឋបាល​ខេត្ត​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-​១៩​។​

ដោយ​ក្រុម​ហ៊ុន​ខ្មែរ​ភូលវែល​ហ៊្វែរឡូតធេីរី​ ខូ​ អិលធីឌី​ បានជួយ​ឧបត្ថម្ភ​ម៉ាស​ចំនួន​២៥០០០​ម៉ាស​ ក្រុមហ៊ុនដី​ឡូត៍អានសំណាងបឹងស្នាយ​ ជួយ​ឧបត្ថម្ភ​ថវិការចំនួនពីរលានរៀល​ លោកស្រី​ ជ័យ​ ហ៊ុយឡេង​ ជួយ​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ចំនួន១០០យួរ​ និង​ទឹក​ផ្លែឈើ​ ១០កេស​ លោកស្រី​ ម៉ែន​ ស្រីពៅ​ ជួយ​ឧបត្ថម្ភ​មី​ចំនួន​ប្រាំបួនកេស​ ទឹក​ស៊ីអ៊ីវ​ប្រាំបីយួរ​ និង​ទឹក​បរិសុទ្ធ​ចំនួន​​១០កេស​ ដេីម្បី​ជួយ​ទំនុកបម្រុង​ដល់​​ប្រជាពលរដ្ឋ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​ផងដែរ​។

ឆ្លៀត​ក្នុង​ឱកាសនេះ លោក​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​ក៏បាន​ធ្វើ​កា​បែងចែក​ម៉ាស​​ទាំងនោះ​ទៅ​ឲ្យមន្ត្រី​ពាក់ព័ន្ធ​ និង​ក្រុម​យុវជន​ស្រលាញ់​សន្តិភាព​ សម្រាប់​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ នៅ​តាម​ផ្សារ​ នៅ​តាម​ទីសាធារណៈ​​ ឬនៅ​តាម​តំបន់​ទីប្រជុំជន​នានា​ ដេីម្បី​ពញ្ញាក់​ស្មារតី​ រំឭកដាស់តឿន​ដល់​ប្រជាពលរដ្ឋ​​ ឲ្យ​ពាក់​ម៉ាស់​ជា​ប្រចាំ​ ​កុំបី​មាន​ការ​ធ្វេសប្រហែស​ឡេីយ​។

ដោយឡែកចំពោះ​សម្ភារៈ​គ្រឿង​ឧបភោគ និងបរិភោគទាំងអស់​ ត្រូវ​បាន​ប្រគល់​តាម​មណ្ឌល​ចក្តាឡឺស័ក​ក្នុង​ខេត្ត​ ដើម្បី​ទំនុកបម្រុង​ដល់​ពលករ​ចំណូលស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​។

លោកអភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​ក្រុម​ការងារ​ឲ្យ​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​រំឭកក​​ដល់ប្រជាពលរដ្ឋ​ គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ ​ឲ្យ​ចូលរួម​អនុវត្ត​តាម​កន្លង​ថ្មី​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ គឺ​ត្រូវ​ការពារ​  ដោយ​មាន​ការ​ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ​ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល​ និង​រក្សាគម្លាតសុវត្ថិភាពសង្គម​ ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ​ និង​កុំបី​ចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល​ កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ​ និង​កុំប៉ះពាល់គ្នា​៕

By Ana

You missed