ភ្នំពេញ៖ អ្នកសារព័ត៌មានជើងចាស់ម្នាក់ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរិះគន់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាល ដែលខ្ជីខ្ជាក្នុងការផ្តល់ព័ត៌មានដល់មហាជន។

លោក វង្ស សុខេង ដែលគេស្គាល់ថា ជា​អ្នកកាសែតជើងចាស់មួយរូប​ និងមានបទពិសោធន៍ធ្លាប់បម្រើការឲ្យកាសែតក្នុងស្រុក និងកាសែតបទេសក្នុងអាជីពមួយនេះជាច្រើនទសវត្ស  បានសរសេរក្នុងហ្វេសប៊ុក ផ្ទាល់ខ្លួនថា មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជំនាញគួរណាស់ផ្តល់ព័ត៌មានដល់អ្នកកាសែតតាមសាច់រឿង ដែលអ្នកកាសែតបានសួរ ឬចង់បាន ហើយមិនគួរបង្វែរឲ្យចម្លងពីស្ថាប័នផ្សេងឡើយ​ ព្រោះវាស្នាដៃអ្នកផ្សេង។

លោកបានសរសេរលើកឡើងនូវសម្តីរបស់មន្ត្រីមួយចំនួន ដែលបានប្រាប់លោកឲ្យចម្លងព័ត៌មានពីស្ថាប័នឯកជននៅក្នុងស្រុក ដោយលោកបញ្ចេញឈ្មោះថា «មិនគួរណាឆ្លើយឲ្យយកតាម Fresh News ឬ BTV នោះទេ ព្រោះ [សម្រាប់សារព័ត៌មានបរទេស] គេអាចប្តឹងថា លួច បើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវាមិនអីទេ»។

​​​​

By Ana

You missed