អភិបាលខេត្តកំពង់ចាម ពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងផ្សារខេត្តកំពង់ចាម
កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម និងផ្សារសាមគ្គី ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីអ្នកមានវិជ្ជមានកូវីដ-១៩ បានចូលមកទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារ។ លោកអភិបាលខេត្ត បានក្រើនរំឭកដល់មហាជនថា «សូមពុកម៉ែ បងប្អូនយើង…