សេចក្តីព្រាងច្បាប់ កូវីដ កំណត់ទោសជាប់ពន្ធនាគារ លើអ្នកជំងឺកូវីដ ដែលមានចេតនាចម្លងដល់អ្នកដទៃ ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ
(ភ្នំពេញ)៖ ដូចការគ្រោងទុក សមាជិកព្រឹទ្ធសភា ៣៩រូប នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានចូលរួមប្រជុំ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ…
