កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹកថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ បានបន្ត​ផ្សព្វផ្សាយ និង​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ដែល​កំពុងធ្វើចត្តាឡឺ​ស័ក នៅតាម​មណ្ឌល​ច​ត្តា​ឡឺ​ស័ក ក្នុង​ខេត្តកំពង់ចាម ឲ្យ​ប​ង្កើន​ការការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ-​១៩ តាម​សហគមន៍ ខណៈ​មាន​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើ​ត​ឡើ​ង​។

លោកអភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៃខេត្តកំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ ជាពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​សួរសុខទុក្ខ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ដើម្បី​ឲ្យពួកគាត់ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្រុមគ្រូពេទ្យ​ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ពេញ​សកលលោក​។

ចំពោះករណីនេះ រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២របស់​រដ្ឋបាលខេត្ត មាន​ចំនួនពីរ​ទីតាំង ក្នុង​ក្រុង​កំពង់ចាមក្នុង ដូចជានៅ​សណ្ឋាគារ​មេគង្គ មាន៧១​បន្ទប់​ស្មើនឹង១៤២​គ្រែ និង​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម មាន​បី​អាគារ មានចំនួន៩​បន្ទប់ ស្មើនឹង៤៤៣​គ្រែ​ ដោយ​មាន​ការផ្គត់ផ្គង់​នូវ​ម្ហូបអាហារ ថ្នាំសង្កូវ​ជាប្រចាំ​នៅតាម​មណ្ឌល​ចត្តាឡឺ​ស័កនីមួយៗ។

ក្នុងពេលត្រួតពិនិត្យតាមមណ្ឌលចត្តាឡីស័កនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាមបាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឬអ្នកចំណូលស្រុក​មកពី​ប្រទេស​ថៃ ដែល​បាន​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវធ្វើ​យ៉ាងណា​តាមដាន​សុខភាព​ជាប្រចាំ និង​ត្រូវ​រាយការណ៍​មក​សមត្ថ​កិច្ច និង​ក្រុមគ្រូពេទ្យ ​ដែល​ប្រចាំការ​នៅ​ទីនោះ ខណៈ​មានការ​រក​ឃើ​ញ​អ្នក​វិជ្ជមាន​កូ​វីដ-​១៩​ជា​បន្តបន្ទាប់​។

លោកអភិបាលខេត្ត​កំពង់ចាម បាន​បន្ថែមទៀតថា «សុំ​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​តាម​សេចក្តីណែនាំ​របស់ក្រសួងសុខាភិបាលយ៉ាង​ចាំបាច់​ គឺត្រូវ​រក្សា​សុខភាព​របស់ខ្លួន និង​ចូលរួម​អនុវត្តវិធានការពារសុខភាពសាធារណៈ គឺរស់នៅ​តាម​គន្ល​ង​ថ្មី ដោយមាន​អនាម័យ​ទៅតាម​ក្រសួងសុខាភិបាល គឺ​ចាំបាច់​បំផុត​ត្រូវតែ​បន្ត​អនុវត្ត​ជាប្រចាំ ជាពិសេស​អនុវត្តតាមវិធាន៣​កុំ និង​៣​ការពាររបស់​រាជរដ្ឋាភិបាល​៕

By Ana

You missed