Category: នយោបាយ

លោក អ៊ុន ចាន់ដា ថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មខួប៨៥ យាងចូល៨៦ព្រះវស្សា

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសចម្រើនព្រះជន្មខួប៨៥ យាងចូល៨៦ព្រះវស្សា។

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់គណៈកម្មការអន្តរក្រសួង ជុំវិញការរកឃើញករណីវីរុសកូវីដ-១៩ បម្លែងថ្មី

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយ លោក លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត,លោកនាយករដ្ឋបាល តំណាងស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជុំវិញការរកឃើញករណីវីរុសបម្លែងថ្មី ឥណ្ឌា និងការដាក់ចេញជាវិធានការ ក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត…

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តយល់ព្រមលើសំណើលាឈប់ពីតំណែងប្រធានគ.ជ.ប របស់លោកស៊ិក ប៊ុនហុក

ភ្នំពេញៈ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តយល់ព្រមលើសំណើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី…

លោក សំ ពិសិដ្ឋ ផ្ញើសារលិខិតគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ចម្រើនជន្មាយុ គម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ

កំពង់ចាម៖ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគសិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត ខេត្តកំពង់ចាម និងសហការី ផ្ញើសារលិខិតគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។…

លោក​ អ៊ុន ចាន់ដា​ ផ្ញើសារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នាឱកាសពិធីចម្រើនជន្មាយុគម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ

កំពង់ចាម៖ លោក​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។…

លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយ ករណីទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយ ករណីទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជនខិលខូចបានលួច ទន្រ្ទាន ឈូសឆាយ ដើម្បីយកមកធ្វើជាកម្មសិទ្ធិឯកជន។ នៅក្នុងឳកាសនោះ លោក…

ពិធីប្រកាសចូលកាន់តំណែងអភិបាលរងក្រុងកំពង់ចាម

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកប្រធានក្រុមមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកំលាំងប្រដាប់អាវុធទាំង លោក លោកស្រីចៅសង្កាត់ទាំងបួន និងប្រធានការិយាល័យចំណុះសាលាក្រុងកំពង់ចាម។ បន្ទាប់ពីលោក…

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមបានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online ស្ដីពីការស្នើសុំកែសម្រួលសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម

រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមបានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online ស្ដីពីការស្នើសុំកែសម្រួលសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម និងពង្រឹងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។ នៅក្នុងរបៀបវារៈទី១ ស្ដីពីការស្នើសុំកែសម្រួលសមាសភាពគណៈកម្មាធិការ ស.ស.យ.ក ក្រុង-ស្រុក…

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម…

កញ្ញា សេង ធារី ត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ដូចសុភាសិតខ្មែរពោលថា “សាងបាបបានបាប”

សហរដ្ឋអាមេរិកបានធ្វើការ “ទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ” ក្នុងបំណងបំផ្លាញ “ទីជម្រក” របស់ពួកវៀតកុងនៅក្នុងព្រំដែនកម្ពុជា ក្នុងចន្លោះខែមីនា ឆ្នាំ២៩៦៩ ដល់ខែឧសភា ឆ្នាំ១៩៧០ ព្រឹត្តិការណ៍នេះបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ស្លាប់ និងបែកបាក់គ្រួសារ។ ក្នុងអំឡុងពេល៥០ឆ្នាំកន្លងមក បទឧក្រិដ្ឋក្នុងប្រវត្តិសាស្រ្តរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា គឺជាទង្វើគួរឱ្យស្អប់ខ្ពើមជាទីបំផុត។ ប៉ុន្តែជាង៥០ឆ្នាំក្រោយក្នុងថ្ងៃនេះ ប្រជាជនកម្ពុជាបានផ្តោតធ្ងន់ទៅលើករណីបណ្តឹងស្តីពីការរួមគំនិតក្បត់ជាតិ——ដែលស្រ្តីខ្មែរសញ្ជាត្តិអាមេរិក កញ្ញាសេង ធារី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋក្បត់ជាតិ។…