តុលាការទួរគី ចេញដីកាចាប់ខ្លួនមនុស្ស១១៣នាក់ ជាម្ចាស់អគារដួលរលំដោយសាររញ្ជួយដី
ទីក្រុងអង់ការ៉ា៖ ប្រទេសទួរគី បានបើកការស៊ើបអង្កេតស្វែងរកអ្នកទទួលខុសត្រូវចំពោះការដួលរលំអគារ នៅក្នុងការរញ្ជួយដី កាលពីសប្តាហ៍មុន ហើយចេញ បញ្ជាឲ្យចាប់ខ្លួនជនសង្ស័យចំនួន១១៣នាក់ ដែលជាម្ចាស់គម្រោងសាងសង់សំណង់ទាំងនេះ។ អនុប្រធានាធិបតីទួរគី លោក ហ្វួត អូកតៃ (Fuat Oktay) បាននិយាយកាលពីចុងសប្តាហ៍មុនថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន១៣១នាក់ ត្រូវបានគេកំណត់ថា ជាអ្នកទទួលខុសត្រូវចំពោះការដួលរលំនៃអគារមួយចំនួន ដែលបាក់រាបដល់ដី…