Category: ព័ត៌មានអន្តរជាតិ

ជនដៃដល់ខាងចាក់សម្លាប់មនុស្សផ្តេសផ្តាសម្នាក់ ក្នុងប្រទេសកាណាដា ត្រូវគេប្រទះឃើញស្លាប់ នៅក្បែរកន្លែងកើតហេតុ

កាណាដា៖ មន្រ្តីនគរបាលកាណាដា បាននិយាយនៅថ្ងៃនេះថា ជនដៃដល់ខាងចាក់សម្លាប់មនុស្សផ្តេសផ្តាសម្នាក់ ក្នុងចំណោមពីរនាក់បងប្អូន ត្រូវគេប្រទះឃើញស្លាប់នៅក្បែរកន្លែងកើតហេតុមួយ ដែលជនទាំងពីរនាក់បានចាក់សម្លាប់មនុស្សអស់១០នាក់ និងរបួស១៨នាក់។ មន្ត្រីនគរបាលខេត្ត សាស្កាតជេវ៉ាន់ (Saskatchewan) ក្នុងប្រទេសកាណាដា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ដាមៀន សាន់ឌឺសុន (Damien Sanderson) អាយុ៣១ឆ្នាំ បានស្លាប់ដោយសារមានរបួស…

លោកស្រី លីស ត្រាស់ ក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បន្តវេនពីលោក បូរីស ចនសុន

ទីក្រុងឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្ស ដែលកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី នៅចក្រភពអង់គ្លេស ស្របពេលប្រទេសនេះ ប្រឈមមុខនឹងការចំណាយក្នុងជីវភាពរស់នៅប្រចាំ ឡើងកាន់តែខ្ពស់បង្កភាពចលាចលក្នុងវិស័យឧស្សាហកម្ម និងវិបត្តិសេដ្ឋកិច្ច។ បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​ថ្នាក់​ដឹក​នាំនៅក្នុងជួរ​គណបក្សអភិរក្ស កាលពីម្សិលមិញ សមាជិកបក្សភាគច្រើនបានបោះឆ្នោតគាំទ្រលោកស្រី យកឈ្នះគូប្រជែងរបស់ខ្លួន គឺលោក រីស្ស៊ី…

ប្រធានាធិបតី​អ៊ុយក្រែន ចោទប្រកានរុស្ស៊ីថា ចង់បំផ្លាញជីវភាពរស់នៅរបស់ប្រជាជនក្នុងទ្វីបអឺរ៉ុប តាមរយៈផ្តាច់ឧស្ម័ន

ក្រុងគៀវ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី (Volodymir Zelensky) បាន​និយាយ​ថា រុស្ស៊ី​ចង់​បំផ្លាញ​ជីវភាព​រស់នៅរបស់​ពលរដ្ឋ​អឺរ៉ុប​គ្រប់រូប តាមរយៈការប្រើប្រាស់បញ្ហាខ្វះខាតថាមពលកម្តៅក្នុងផ្ទះ ដែលរដូវរងារនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ លោកបាននិយាយដូច្នេះ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដោយលោកលើកឡើងថា រុស្ស៊ី «កំពុងព្យាយាមយកបញ្ហាសង្គ្រាមនៅអ៊ុយក្រែន វាយប្រហារឲ្យមានភាពក្រីក្រ…

ជនពាលក្នុងប្រទេសកាណាដា ចាក់​មនុស្ស​សម្លាប់​១០​នាក់ និងរបួស​១៥​នាក់ ក្នុងថ្ងៃតែមួយ នៅកន្លែងផ្សេងៗគ្នា

កាណាដា៖ នគរបាលកាណាដា បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើចាក់សម្លាបជាបន្តបន្ទាប់នៅសហគមន៍ជនជាតិដើមភាគតិច និងនៅតាមទីប្រជុំជនមួយទៀត ក្នុងប្រទេសកាណាដា បានសម្លាប់មនុស្ស១០នាក់ និង១៥នាក់ទៀតរងរបួស ចំណែកជនសង្ស័យមិនទាន់ចាប់ខ្លួននៅឡើយទេ។ នគរបាលបាននិយាយថា ការចាក់សម្កាប់នេះ បានកើតឡើងនៅទីតាំងជាច្រើន នៅភាគឦសាននៃខេត្តសាស្កាទូន(Saskatoon) ប្រទេសកាណាដា ដោយសង្ស័យថា បង្កឡើងដោយបុរសពីរនាក់ មាននាមត្រកូលដូចគ្នា បើកបររថយន្តមួយគ្រឿង ដើម្បីធ្វើសកម្មភាពចាក់សម្លាប់មនុស្សផ្តេសផ្តាសនេះ។ នគរបាលបានប្រកាសថា…

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​តុលាការរបបយោធា​ភូមា កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរឆ្នាំទៀត និងបង្ខំឲ្យធ្វើការធ្ងន់

ណៃពិដោ៖ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ត្រូវតុលាការរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំសន្លឹកបោះឆ្នោត ហើយតុលាការគ្រប់គ្រងដោយយោធា កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងដាក់ទណ្ឌកម្មឲ្យធ្វើការធ្ងន់។ សាលក្រមប្រកាស កាលពីថ្ងៃសុក្រនេះ គឺជាសាលក្រមចុងក្រោយបំផុត នៃការដាក់ទណ្ឌកម្មលើលោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៧ឆ្នាំ ដោយមានន័យថា ឥឡូវនេះលោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយ ដែលលោកស្រី…

ប្រទេសប៉ូឡូញទាមទារសំណងសង្គ្រាមលោកលើកទី២ ពីអាល្លឺម៉ង់ ចំនួន១,៣ពាន់ពាន់លានដុល្លារ

វ៉ាសូវី: អ្នកនយោបាយកំពូលរបស់ប្រទេសប៉ូឡូញ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងទាមទារសំណង់ស្មើទឹកប្រាក់ប្រមាណ១,៣ពាន់ពាន់លានដុល្លារ ពីប្រទេសអាឡឺម៉ង់ ចំពោះការឈ្លានពាន និងការត្រួតត្រារបស់ពួកណាស៊ី ហ៊ីត្លែ ក្នុងសង្គ្រាមលោកលើកទី២។ ក្នុងទិវាប្រារព្ធខួប៨៣ឆ្នាំ នៃការចាប់ផ្តើមផ្ទុះសង្គ្រាមលោកលើកទី២ លោក ចារ៉ូស្លាវ កាហ្ស៊ីស្គី (Jaroslaw Kaczynski) មេដឹកនាំគណបក្សឈ្មោះ ច្បាប់ និងយុត្តិធម៌…

ប្រធានាធិបតីរុស្ស៊ី មិនឲ្យរៀបចំពិធីបុណ្យសពមេដឹកនាំសហភាពសូវៀត នៅកម្រិតថ្នាក់ជាតិឡើយ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងមិនចូលរួមពិធីបុណ្យសព ដើម្បីផ្តល់កិត្តិយសដល់មេដឹកនាំសហភាពសូវៀតចុងក្រោយបង្អស់ គឺលោក មីខាអ៊ីល ហ្គោបាឆេវ (Mikhail Gorbachev) ដោយចាត់ទុកថា ជាមនុស្សធ្វើឲ្យដួលរលំចក្រភពសូវៀត។ លោក មីខាអ៊ីល ហ្គោបាឆេវ ដែលត្រូវបានគេគោរពនៅបច្ចឹមប្រទេសចំពោះការធ្វើឲ្យអឺរ៉ុបខាងកើតគេចផុតពីការគ្រប់គ្រងបែបកុម្មុយនិស្តសូវៀត…

ទាហានតៃវ៉ាន់​បាញ់​ទម្លាក់​លើកទី១ នូវដ្រូនរបស់ចិន ​ដែលបង្ហោះចូលដែនអាកាសរបស់ខ្លួន

តៃប៉ិ៖ យោធាកោះតៃវ៉ាន់ បានបាញ់ទម្លាក់ជាលើកដំបូងនូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែលបានបង្ហោះចូលដែនអាកាសរបស់ខ្លួន នៅជិតកោះមួយ តាមឆ្នេរសមុទ្រចិន  នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរដ្ឋាភិបាលតៃវ៉ាន់ បានប្តេជ្ញាចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ទល់បំណងឈ្លានពានពីចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រឆាំងយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលទីក្រុងតៃប៉ិ ហើយបានធ្វើសមយុទ្ធយោធា នៅជុំវិញកោះនេះ តាំងពីដើមខែមុន ដើម្បីជាប្រតិកម្មចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ពីសំណាក់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី…

សេដ្ឋីប្រេង​​រុស្ស៊ី​ម្នាក់ ធ្លាក់ពី​​ជាន់ទី៦ នៃអគារមន្ទីរពេទ្យទីក្រុងមូស្គូ  សង្ស័យធ្វើអត្តឃាត

មូស្គូ៖ សេដ្ឋីប្រេងកាតជាតិរុស្ស៊ីមា្នក់ គឺលោក រ៉ាវីល ម៉ាហ្គាណូវ (Ravil Maganov) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប្រេងដ៏ធំរបស់រុស្ស៊ី បានស្លាប់នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្លាក់ពីអគាជាន់ទី៦ នៃមន្ទីរពេទ្យប្រណីត ស្ថិតក្នុងទីក្រុងមូស្គូ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់រុស្ស៊ី បានរាយការណ៍ថា លោក រ៉ាវីល ម៉ាហ្គាណូវ អាយុ៦៧ឆ្នាំ…

You missed