Category: ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីទួរគីអះអាងថា ប្រធានាធិបតីរុស្ស៊ី មានឆន្ទៈចង់បញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ឲ្យបានឆាប់បំផុត

អ៊ីស្តាន់ប៊ុល៖ ប្រធានាធិបតីទួរគី លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ (Recep Tayyip Erdogan) បានអះអាងថា លោកជឿលើប្រធានាធិបតីរុស្ស៊ី កំពុងតែរកវិធីដើម្បីបញ្ចប់សង្រ្គាម នៅក្នុងអ៊ុយក្រែន ឲ្យបានឆាបរហ័ស នាពេលខាងមុខនេះ។ លោកបានយល់បែបនេះ ក្រោយពីការជួបពិភាក្សាគ្នា នាពេលថ្មីៗនេះ ជាមួយលោក វ៉្លាឌីមៀ…

អាមេរិក​ព្រមាន​ចិន ​មិន​ឲ្យលូកលន់ជាមួយ​រុស្ស៊ី ក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន

វ៉ាស៊ីងតោន៖ អ្នកនាំពាក្យសេតវិមាន លោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃម្សិលមិញថា សហរដ្ឋអាមេរិកចង់ឲ្យប្រទេសចិនរួមដៃជាមួយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការប្រឆាំងប្រទេសរុស្ស៊ី ចំពោះសកម្មភាពឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានប្រាប់អ្នកសារព័ត៌មានថា «សាររបស់យើងផ្ញើទៅកាន់ប្រទេសចិន គឺនេះមិនមែនជាពេលវេលាសម្រាប់ចិនធ្វើការអ្វីមួយដូចធម្មតា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន…

ប្រធានាធិបតីរុស្ស៊ី ជួបប្រធានាធិបតីចិន ដើម្បីពិភាក្សាគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន

សាម៉ាកាន់៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) នឹងពិភាក្សាគ្នាលម្ពិតអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាបញ្ហាជម្លោះកោះតៃវ៉ាន់ នៅពេលមេដឹកនាំទាំងពីរជួបគ្នានៅទីក្រុងសាម៉ាកន់ ប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ។…

ប្រធានាធិបតីអ៊ុយក្រែន ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលទៅពិនិត្យមើលតំបន់ទើបរំដោះបានពីទាហានរុស្សីឈ្លានពាន

ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី កាលពីម្សិលមិញ បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់រំដោះ ពីកងទ័ពឈ្លានពានរុស្ស៊ី។ យោង​តាមរបាយការណ៍របស់​លេខាធិការ​ដ្ឋាន​​​ប្រធានាធិបតី បានឲ្យដឹងថា «រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​រថយន្តក្បួនដឹក​ប្រធានាធិបតី ​អ៊ុយក្រែន និង​រថយន្ត​អមដំណើរមួយគ្រឿងទៀត»។ ក្រុមគ្រូពេទ្យអមដំណើរ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានជួយសង្គ្រោះបន្ទាន់ដល់អ្នកបើកបររថយន្ត ដែលរងរបួស…

ប្រេស៊ីលដាក់បម្រាមមិនឲ្យលក់ទូរស័ព្ទ iPhone គ្មានថែមប្រដាប់បញ្ចូលថ្ម

សៅប៉ូឡូ៖ ប្រទេសប្រេស៊ីល បានប្រកាសថា ខ្លួនកំពុងហាមឃាត់ការលក់ទូរស័ព្ទ iPhone ដែលមិនមានប្រដាប់បញ្ចូលថ្ម ដោយចាត់ទុកថា ការលក់បែបនេះ គឺជាការលក់ផលិតផលមិនទាន់សម្រេច និងធ្វើឲ្យពិបាកដល់អ្នកទិញទៅប្រើប្រាស់។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ ក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈរបស់ប្រទេសប្រេស៊ីល បាននិយាយថា ខ្លួនបានពិន័យក្រុមហ៊ុន Apple ជាទឹកប្រាក់ចំនួន២.៣ដុល្លារ ដោយសារលក់ទូរស័ព្ទគ្មានប្រដាប់បញ្ចូលថ្ម។ ទីភ្នាក់ងារការពារអ្នកប្រើប្រាស់របស់ប្រទេសប្រេស៊ីល…

អ៊ុយក្រែន ចាប់ផ្តើមបោសម្អាតអ្នករួមគំនិតជាមួយរុស្ស៊ី នៅតំបន់ដណ្តើមបានមកវិញ

ទីក្រុងគៀវ៖ កងទ័ពអ៊ុយចាប់ផ្តើមស៊ើបអង្កើត ដើម្បីបោសសម្អាតមនុស្សរស់នៅក្នុងទីក្រុង ដែលខ្លួនទើបដណ្តើមបានពីទាហានរុស្ស៊ី កាលពីសប្តាហ៍មុន ដោយជាប់សង្ស័យមាននិន្នាការរួមគំនិតជាមួយបរទេសឈ្លានពាន។ អភិបាលក្រុង អ៊ីស្យ៉ុម (Izyum) លោក វ៉ាល្លើរី ម៉ាឆេនកូ (Valery Marchenko) បាននិយាយកាលពីថ្ងៃចន្ទថា ក្នុងអំឡុងពេលស៊ើបសង្កេតនេះ ទាហានអ៊ុយក្រែន នឹងស្វែងរកទាហានរុស្ស៊ី ដែលអាចសម្ងំលាក់ខ្លួននៅក្នុងទីក្រុង ក៏ដូចជាអ្នកជាប់សង្ស័យរួមគំនិតរាយការណ៍សម្ងាត់ឲ្យរុស្ស៊ី។…

តើប្រមុខដឹកនាំណាខ្លះ ជាភ្ញៀវបុណ្យព្រះសពម្ចាស់ក្សត្រីអង់គ្លេស៖ អ្នកណាចូលរួម ហើយអ្នកណាមិនចូលរួម?

ទីក្រុងឡុងដ៍៖ ពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី អង់គ្លេស នៅថ្ងៃចន្ទនេះ ត្រូវបានកំណត់ថា ជាការជួបជុំដ៏ធំបំផុតមួយរបស់រាជវង្សានុវង្ស និងអ្នកនយោបាយនៅជុំវិញពិភពលោក ដែលធ្លាប់រៀបចំនៅក្នុងចក្រភពអង់គ្លេស អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ លិខិតយាង និងអញ្ជើញ ត្រូវបានបញ្ជូនចេញទៅរួចរាល់ហើយ កាលពីចុងសប្តាហ៍មុន ដោយរំពឹងថា នឹងមានប្រមុខរដ្ឋ និងឥស្សរជនបរទេសចំនួន៥០០នាក់ចូលរួម។ មេដឹកនាំភាគច្រើន ត្រូវបានយាង និងអញ្ជើញ ឲ្យមកដល់តាមជើងហោះហើរធម្មតា…

សង្គ្រាមអាមេនី-អាស៊ែបៃហ្សង់ សម្លាប់មនុស្សជិត១០០នាក់ ក្នុងការប៉ះទង្គិចគ្នាពេញមួយយប់

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីប្រទេសអាមេនី លោក នីកូល ប៉ាហ្សីនយ៉ាន (Nikol Pashinyan) បាននិយាយចោទប្រកាន់ថា ទាហានរបស់ខ្លួនចំនួន៤៩នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាពេញមួយយប់ ខណៈក្រសួងការពារជាតិប្រទេសអាស៊ែបៃហ្សង់ បាននិយាយថា ទាហានរបស់ខ្លួនចំនួន៥០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។ ប្រទេស​ជិត​ខាងគ្នាទាំងពីរនេះ ​បាន​ធ្វើ​សង្គ្រាម​ពីរ​លើក ហើយ​​ការ​ប៉ះ​ទង្គិច​គ្នាជាហូរហែនៅតាមព្រំដែន ​បានអូសបន្លាយអស់​រយៈពេល​៣០ឆ្នាំកន្លងមកហើយ។ កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ី…

កងទ័ពអ៊ុយក្រែនដណ្តើមបានទឹកដី៦,០០០ គីឡូម៉ែត្រក្រឡា ពេលរុស្ស៊ីបាក់ទ័ព

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បាននិយាយថា កងទ័ពរបស់លោកដណ្តើមយកមកវិញនូវទឹកដីទំហំ៦,០០០គីឡូម៉ែត្រក្រឡា ពីកងទ័ពរុស្ស៊ី ក្នុងការវាយបកក្នុងខែកញ្ញានេះ ដែលធ្វើឲ្យកងទ័ពរុស្ស៊ីបរាជ័យបាក់ទ័ពរត់ទៅស្រុកវិញ។ លោកប្រធានាធិបតី បានថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃ កាលពីថ្ងៃចន្ទថា «ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនទំហំ៦,០០០គីឡូម៉ែត្រក្រឡា នៅភាគខាងកើត និងភាគខាងត្បូង ហើយយើងកំពុងបន្តរុលទៅមុខទៀត»។…

ប្រធានាធិបតីរុស្ស៊ីថ្វាយសារចូលរួមរំលែកទុក្ខ ចំពោះការសោយទិវង្គតរបស់មហាក្សត្រិយានីអង់គ្លេស

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃនេះ បានថ្វាយសារចូលរួមរំលែកទុក្ខដល់ព្រះមហាក្សត្រថ្មីអង់គ្លេស ចំពោះការយាងសោយទីវង្គតរបស់ព្រះមហាក្សត្រយានី អេលីហ្សាបេតី២។ លោកប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍នៅក្នុងសារនេះថា «ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តទំនើបនៃចក្រភពអង់គ្លេស គឺមិនអាចបំបែកបានជាមួយព្រះនាមរបស់ព្រះអង្គ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ព្រះមហាក្សត្រិយានី អេលីហ្សាបេតទី២ (Elizabetht II)…