ទាហានតៃវ៉ាន់បាញ់ទម្លាក់លើកទី១ នូវដ្រូនរបស់ចិន ដែលបង្ហោះចូលដែនអាកាសរបស់ខ្លួន
តៃប៉ិ៖ យោធាកោះតៃវ៉ាន់ បានបាញ់ទម្លាក់ជាលើកដំបូងនូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែលបានបង្ហោះចូលដែនអាកាសរបស់ខ្លួន នៅជិតកោះមួយ តាមឆ្នេរសមុទ្រចិន នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរដ្ឋាភិបាលតៃវ៉ាន់ បានប្តេជ្ញាចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ទល់បំណងឈ្លានពានពីចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រឆាំងយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលទីក្រុងតៃប៉ិ ហើយបានធ្វើសមយុទ្ធយោធា នៅជុំវិញកោះនេះ តាំងពីដើមខែមុន ដើម្បីជាប្រតិកម្មចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ពីសំណាក់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី…
