មនុស្ស១២នាក់ស្លាប់ ក្នុងភ្លើងឆេះខារ៉ាអូខេ នៅក្បែរក្រុងហូជីមិញ ប្រទេសវៀតណាម
ហូជីមិញ៖ យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង ក្នុងខេត្តក្បែរទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីយប់ថ្ងៃអង្គារ ដែលបានឆាបឆេះយ៉ាងលឿនចូលដល់បន្ទប់មនុស្សកំពុងច្រៀងរាំសប្បាយ។ អគ្គិភ័យដ៏ធំនេះ បានចាប់ផ្តើមឆាបឆេះយ៉ាងលឿននៅជាន់ខាងលើនៃក្លឹបកម្សាន្ត ឈ្មោះ អានភូ (An Phu) ក្នុងខេត្តប៊ិញដួង ខាងជើងទីក្រុងហូជីមិញ ដោយឆេះស្លាប់អ្នកច្រៀងរាំកន្សាន្ត ចំណែកអ្នកខ្លះទៀត បានលោតចុះពីជាន់ទី២…
