Month: December 2022

ស្ថាបនិកលុយគ្រីបតូ អាមេរិក ត្រូវបានចាប់ខ្លួននៅ កោះបាហាម៉ាស ពីបទឧក្រិដ្ឋកម្មហិរញវត្ថុ

វ៉ាស៊ីនតោន៖ ស្ថាបនិកនៃការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ FTX ដែលទើបតែដួលរលំ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង កោះបាហាម៉ាស ក្បែរសហរដ្ឋអាមេរិក ពីបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ប៉ូលីសបាននិយាយថា លោក សែម បែងម៉ែន ហ្រ្វាយ (Sam Bankman-Fried) អាយុ៣០ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ប្រឆាំងនឹងច្បាប់នៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសបាហាម៉ាស។…

អនុប្រធានសភាអឺរ៉ុបម្នាក់ ត្រូវចាប់ខ្លួនរឿងអាស្រូវពុករលួយទទួលសំណូកពីប្រទេសកាតា

ព្រុចសែល៖ ប្រធានសភាអឺរ៉ុប បានព្រមានថា លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប កំពុងរងការវាយប្រហារ បន្ទាប់ពីការចោទប្រកាន់ថា ប្រទេសកាតាបានសូកប៉ាន់មន្ត្រីសហភាពអឺរ៉ុបដើម្បីមានឥទ្ធិពលផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅក្នុងសហគមន៍អឺរ៉ុប។ លោកស្រី រ៉ូប៊ើតា ម៉េតសូឡា (Roberta Metsola) ប្រធានសភាអឺរ៉ុប បាននិយាយថា សង្គមប្រជាធិបតេយ្យបើកចំហ និងសេរី កំពុងរងការវាយប្រហារ ដោយសារអំពើពុករលួយនេះ។…

អង់គ្លេសទទួលស្គាល់ថា ខ្លួនបានបញ្ជូនទាហានទៅជួយច្បាំងអ៊ុយក្រែន ទប់ទល់រុស្ស៊ី

ទីក្រុងឡុងដ៍៖ ឧត្តមសេនីយ៍ឯកយោធាអង់គ្លេស បានបញ្ជាក់ថា កងម៉ារីនចក្រភពអង់គ្លេស បានធ្វើប្រតិបត្តិការ ដែលមានហានិភ័យខ្ពស់ក្នុងប្រទេសអ៊ុយក្រែន ក្នុងខែមេសា ឆ្នាំ២០២២ មុនពេលផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ ការបញ្ជាក់របស់លោក រ៉ូប៊ើត ម៉ាហ្គូវ៉ាន់ (Robert Magowan) បានកើតឡើងក្រោយពីការចោទប្រកាន់របស់រុស្ស៊ីថា ទាហានណាតូ បានធ្វើមានសកម្មភាពនៅអ៊ុយក្រែន ប៉ុន្តែត្រូវបានអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបដិសេធ។ ក្រុមកុំម៉ង់ដូនៃកងម៉ារីនចំនួន៤៥នាក់…

រុស្ស៊ីព្រមានវាយប្រហារលើប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក ផ្តល់ឲ្យអ៊ុយក្រែន

មូស្គូ៖ វិមានក្រឹមឡាំង បាននិយាយថា ប្រព័ន្ធកាំជ្រួច ផាទ្រៀត (Patriot) ការពារដែនអាកាសរបស់អាមេរិក នឹងក្លាយជាគោលដៅស្របច្បាប់ ប្រសិនបើត្រូវបានបញ្ជូនទៅអ៊ុយក្រែន ដើម្បីស្ទាក់ចាប់មីស៊ីលរុស្ស៊ី ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវីដេវ (Dmitry Medvedev) កាលពីថ្ងៃពុធ បានព្រមានអង្គការណាតូ ប្រឆាំងនឹងការបំពាក់មីស៊ីល…

ចិនដកមន្ត្រីការទូតចេញពីក្រុង ម៉ែនឆេស្ទើ របស់អង់គ្លេស បន្ទាប់ពីមានការវាយតប់លើជនជាតិចិនហុងកុង

ក្រុងឡុងដ៍ៈ ប្រទេស​ចិន​បាន​ដក​មន្ត្រី​ការទូតប្រាំមួយនាក់​ ចេញ​ពីប្រទេសអង់គ្លេស រួមទាំងមន្ត្រីការទូតជាន់ខ្ពស់ម្នាក់​ផង​ដែរ បន្ទាប់​ពី​មានអំពើ​ហិង្សា​នៅ​ស្ថាន​កុងស៊ុលរបស់ខ្លួន ប្រចាំទីក្រុង ម៉េនឆេស្ទើ។ មុននឹងការដកមន្ត្រីទូតមកកាន់ប្រទេសចិនវិញ ចក្រភព​អង់គ្លេស​បានទាមទារឲ្យដកអភ័យឯកសិទ្ធិ​អ្នកការទូតពីមន្ត្រីចិនសិន ដើម្បីបើកផ្លូវឲ្យអ្នក​ស៊ើបអង្កេត​អាចសាកសួរអំពី​ឧប្បត្តិហេតុ​ កើតឡើង កាលពី​ខែតុលា​ ឆ្នាំ២០២២។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ចេម ក្លេវើលី (James Cleverly) បានសម្តែងការខកចិត្ដដោយសារគ្មាននរណាម្នាក់…

អាមេរិកប្តឹងបណ្តាញទំនាក់ទំនងសង្គមរបស់ចិន តិកតុក ទៅតុលាការ ពីបទប៉ះពាល់សន្តិសុខឯកជន

វ៉ាស៊ីនតោន៖ អគ្គរដ្ឋអាជ្ញា នៅក្នុងរដ្ឋឥណ្ឌាណា សហរដ្ឋអាមេរិក បានប្តឹងចោទប្រកាន់ក្រុមហ៊ុនម្ចាស់បណ្តាញទំនាក់ទំនងសង្គម តិកតុក របស់ចិន (TikTok) ពីបទរំលោភលើច្បាប់ការពារអ្នកប្រើប្រាស់។ ពាក្យបណ្តឹងចំនួនពីរ ត្រូវបានប្តឹងចូលតុលាការ នៅក្នុងរដ្ឋ ឥណ្ឌាណា កាលពីថ្ងៃម្សិលមិញ ដោយបណ្តឹងទីមួយ បានអះអាងថា បណ្តាញទំនាក់ទំនងសង្គមមួយនេះ បង្ហាញអ្នកប្រើប្រាស់វ័យក្មេង ចំពោះមាតិកាមិនសមរម្យជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។…

 ធានាធិបតី​ប៉េរូ ​ទើប​ធ្លាក់ពី​តំណែង ​ត្រូវ​នគរបាលចាប់​ឃុំខ្លួន​ ក្នុង​ទីក្រុង​លីម៉ា ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ

ទីក្រុង​លីម៉ា៖ អតីតប្រធានាធិបតីប្រទេសប៉េរូ លោក ផេដ្រូ កាស្ទីឡូ (Pedro Castillo) ត្រូវនគរបាលចាប់ឃុំខ្លួន ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីបរាជ័យមិនអាចរំលាយរដ្ឋសភា ដែលទីបំផុតបណ្តេញលោកចេញពីតំណែងទៅវិញ។ លោក ផេដ្រូ កាស្ទីឡូ ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ នៅក្នុងការតវ៉ាចុងក្រោយ ដើម្បីគេចចេញពីការចោទប្រកាន់ ពីបទប្រព្រឹត្តអំពើពុករលួយ។  អនុប្រធានាធិបតី គឺលោកស្រី…

FIFA ពិន័យ​កីឡាករក្រូអាត​ ព្រោះអ្នកគាំទ្រ​ប្រមាថមើលងាយ ប្រកាន់ពូជសាសន៍ ចំពោះអ្នកចាំទី​កាណាដា

ក្រុងដូហា៖ គណៈកម្មការបាល់ទាត់អន្តរជាតិ (FIFA) បាន​ដាក់​ទណ្ឌកម្ម​ក្រុម​កីឡាករប្រទេសក្រូអាត​ ដែល​ចូល​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ នៃ​ព្រឹត្តិការណ៍ World Cup ពី​បទ​បំពានអ្នក​ចាំទីកីឡាករ កាណាដា​ អំឡុង​ការ​ប្រកួត​ក្នុង​ពូពូលរវាងប្រទេស​ទាំង​ពីរ​ ក្នុង​ប្រទេស​កាតា​ កាលពី​ខែ​មុន។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បាននិយាយ កាលពីថ្ងៃនេះថា គណៈកម្មាធិការវិន័យបានពិន័យសហព័ន្ធបាល់ទាត់ប្រទេសក្រូអាត ជាទឹកប្រាក់ចំនួន៥៣ ០០០ដុល្លារ ទាក់ទងនឹងអាកប្បកិរិយារបស់អ្នកគាំទ្រប្រទេសកីឡាករប្រទេសក្រូអាត…

ឥណ្ឌូណេស៊ី​ ដោះលែង​អ្នកទោសបោកគ្រាប់បែកនៅកោះ​បាលី​ សម្លាប់អស់មនុស្សជាង២០០នាក់

ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះ បានដោះលែងអ្នកទោសម្នាក់ ជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកនៅកោះបាលី កាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សជាង២០០នាក់ បន្ទាប់ពីបានអនុវត្តទោសក្នុងគុកបានត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះ។ លោក អ៊ូម៉ា ប៉ាតេក (Umar Patek) អាយុ៥២ឆ្នាំ គឺសមាជិកក្រុមអង្គការ ឥស្លាមជ្រុលនិយម ចេម៉ាអះ ឥស្លាមីយះ (Jemaah Islamiyah)…

អាល្លឺម៉ង់ចាប់ខ្លួនមនុស្ស២៥នាក់ ពីបទរៀបផែនការធ្វើរដ្ឋប្រហារយោធា

ប៊ែរឡាំង៖ មនុស្សចំនួន២៥នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចាប់ នៅទូទាំងប្រទេសអាល្លឺម៉ង់ ពីបទសង្ស័យរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ដោយរដ្ឋប្រហារយោធា។ សេចក្តីការណ៍របស់សារព័ត៌មានអាល្លឺម៉ង់ បាននិយាយថា ក្រុមឥស្សរជនស្តាំនិយម និងអតីតយោធាជាន់ខ្ពាស់ គ្រោងនឹងវាយប្រហារចូលកាន់កាប់អគាររដ្ឋសភា និងដណ្តើមអំណាចពីរដ្ឋាភិបាល។ បុរសជនជាតិអាឡឺម៉ង់ម្នាក់ ត្រូវបានគេហៅថា ជាព្រះអង្គម្ចាស់មួយអង្គ ដែលមានឈ្មោះថា ហែនរីក ទី១៣ (Heinrich XIII)…

You missed