Category: ព័ត៌មានអន្តរជាតិ

សង្គ្រាមអាមេនី-អាស៊ែបៃហ្សង់ សម្លាប់មនុស្សជិត១០០នាក់ ក្នុងការប៉ះទង្គិចគ្នាពេញមួយយប់

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីប្រទេសអាមេនី លោក នីកូល ប៉ាហ្សីនយ៉ាន (Nikol Pashinyan) បាននិយាយចោទប្រកាន់ថា ទាហានរបស់ខ្លួនចំនួន៤៩នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាពេញមួយយប់ ខណៈក្រសួងការពារជាតិប្រទេសអាស៊ែបៃហ្សង់ បាននិយាយថា ទាហានរបស់ខ្លួនចំនួន៥០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។ ប្រទេស​ជិត​ខាងគ្នាទាំងពីរនេះ ​បាន​ធ្វើ​សង្គ្រាម​ពីរ​លើក ហើយ​​ការ​ប៉ះ​ទង្គិច​គ្នាជាហូរហែនៅតាមព្រំដែន ​បានអូសបន្លាយអស់​រយៈពេល​៣០ឆ្នាំកន្លងមកហើយ។ កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ី…

កងទ័ពអ៊ុយក្រែនដណ្តើមបានទឹកដី៦,០០០ គីឡូម៉ែត្រក្រឡា ពេលរុស្ស៊ីបាក់ទ័ព

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បាននិយាយថា កងទ័ពរបស់លោកដណ្តើមយកមកវិញនូវទឹកដីទំហំ៦,០០០គីឡូម៉ែត្រក្រឡា ពីកងទ័ពរុស្ស៊ី ក្នុងការវាយបកក្នុងខែកញ្ញានេះ ដែលធ្វើឲ្យកងទ័ពរុស្ស៊ីបរាជ័យបាក់ទ័ពរត់ទៅស្រុកវិញ។ លោកប្រធានាធិបតី បានថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃ កាលពីថ្ងៃចន្ទថា «ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនទំហំ៦,០០០គីឡូម៉ែត្រក្រឡា នៅភាគខាងកើត និងភាគខាងត្បូង ហើយយើងកំពុងបន្តរុលទៅមុខទៀត»។…

ប្រធានាធិបតីរុស្ស៊ីថ្វាយសារចូលរួមរំលែកទុក្ខ ចំពោះការសោយទិវង្គតរបស់មហាក្សត្រិយានីអង់គ្លេស

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃនេះ បានថ្វាយសារចូលរួមរំលែកទុក្ខដល់ព្រះមហាក្សត្រថ្មីអង់គ្លេស ចំពោះការយាងសោយទីវង្គតរបស់ព្រះមហាក្សត្រយានី អេលីហ្សាបេតី២។ លោកប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍នៅក្នុងសារនេះថា «ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តទំនើបនៃចក្រភពអង់គ្លេស គឺមិនអាចបំបែកបានជាមួយព្រះនាមរបស់ព្រះអង្គ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ព្រះមហាក្សត្រិយានី អេលីហ្សាបេតទី២ (Elizabetht II)…

មហាក្សត្រិយានីចក្រភអង់គ្លេស យាងចូលទិវង្គត ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា

ទីក្រុងឡុង៖ ម្ចាស់ក្សត្រីចក្រភអង់គ្លេស អេលីហ្សាបេតទី២ (Elizabetht II) បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា នារសៀលថ្ងៃព្រហស្បតិ៍ នៅឯប្រាសាទរបស់ព្រះអង្គ ក្នុងប្រទេសអេកុស ជាកន្លែងដែលព្រះអង្គយាងលំហែព្រះកាយក្នុងរដូវក្តៅ។ ព្រះមហាក្សត្រិយានី អាលីហ្សាបេតទី២ បានឡើងគ្រងរាជ្យសម្បត្តិ នៅឆ្នាំ១៩៥២ ក្នុងព្រះជន្មាយុ២៥ព្រះវស្សា។ ព្រះរាជបុត្រច្បងគេបង្គស់របស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ឆាលទី៣ (Charles…

ជនសង្ស័យចាក់សម្លាប់ផ្តេសផ្តាស់ នៅកាណាដា ស្លាប់បន្ទាប់ពីចាប់ខ្លួនបានបន្តិច

កាណាដា៖ មន្ត្រីនគរបាលកាណាដា បាននិយាយថា ជនសង្ស័យក្នុងអំពើចាក់សម្លាប់មនុស្សផ្តេសផ្តាស់ នៅប្រទេសកាណាដា ដែលបានសម្លាប់មនុស្ស១១នាក់ស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួស បានស្លាប់បន្ទាប់ពីត្រូវបាននគរបាលចាប់ខ្លួន។ នគរបាលបាននិយាយថា ឈ្មោះ មីលីស សាន់ឌឺសុន អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួននៅលើផ្លូវមួយ ក្នុងខេត្តសាស្កាតជេវ៉ាន់ (Saskatchewan) កាលពីរសៀលថ្ងៃពុធ បន្ទាប់ពីមន្ត្រីនគរបាលដេញប្រផាប់ចាប់ប្រភីងអស់រយៈពេលជាច្រើនថ្ងៃ។ ខ្សែ​វីដេអូឃ្លីប មហាជនថតបាននៅ​​កន្លែង​កើត​ហេតុ​…

ចំនួនមនុស្សស្លាប់ក្នុងអគ្គិភ័យឆេះ​ហាង​ខារ៉ាអូខេ ​នៅ​វៀតណាម កើនឡើងដល់​៣២​នាក់​

ហូជីមិញ៖ ចំនួនមនុស្សស្លាប់ក្នុងអគ្គិភ័យឆាបឆេះហាងខារ៉ាអូខេ នៅក្បែរទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ បានកើនឡើងដល់យ៉ាងហោចណាស់៣២នាក់ និងផ្សេងទៀតបានរងរបួស។ អគ្គិភ័យ​បានចាប់ផ្តើម​ឆាបឆេះនៅ​ជាន់​ខាងលើ​នៃហាងខារ៉ាអូខេ ឈ្មោះ អានភូ (An Phu) នៅក្នុងខត្តប៊ីញដួង ខាងជើងទីក្រុងហូជីមិញ បានសម្លាប់ភ្ញៀវ និង​បុគ្គលិក អស់ជាច្រើននាក់ ដែលកំពុងជាប់នៅក្នុងបន្ទប់​ច្រៀងរាំ។ កាសែតរបស់នគរបាលវៀតណាម បាននិយាយថា មនុស្ស៣២នាក់ស្លាប់…

ប្រធានាធិបតីរុស្ស៊ីចោទថា ពួកអឺរ៉ុបកំពុងយកសង្គ្រាមអ៊ុយក្រែន ទៅបោកប្រាស់ប្រទេសក្រីក្រពិតប្រាកដ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់លោកខាងលិច មកលើប្រទេសរុស្ស៊ី ព្រោះតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលលោកចាត់ទុកថា ជារឿងតូចតាច ប៉ុន្តែអឺរ៉ុប និងអាមេរិក នាំគ្នាចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោកទាំងមូល។ នៅក្នុងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចចុងបូព៌ា ប្រារព្ធទីក្រុង វ៉្លាឌីវ៉ុស្តុក (Vladivostok) របស់រុស្ស៊ី នៅថ្ងៃពុធនេះ…

លោក មីន អួងឡាំង មេដឹកនាំយោធាភូមា ជួបជាមួយលោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូង ចាប់តាំងពីធ្វើរដ្ឋប្រហារ

មូស្គូ៖ មេដឹកនាំយោធាភូមា លោក មីន អួងឡាំង (Min Aung Hlaing) បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាទីក្រុងភាគខាងកើតរុស្ស៊ី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីរឹតចំណងទំនាក់ទំនងស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ​។ លោក មីន អួងឡាំង…

មនុស្ស​១២​នាក់​​ស្លាប់ ​ក្នុង​ភ្លើង​ឆេះ​ខារ៉ាអូខេ នៅក្បែរក្រុងហូជីមិញ ប្រទេសវៀតណាម

ហូជីមិញ៖ យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង ក្នុងខេត្តក្បែរទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពី​យប់​ថ្ងៃ​អង្គារ ដែល​បាន​ឆាបឆេះ​យ៉ាង​លឿនចូល​ដល់បន្ទប់​មនុស្សកំពុងច្រៀងរាំ​សប្បាយ​។ អគ្គិភ័យ​ដ៏ធំនេះ បាន​ចាប់ផ្តើមឆាបឆេះយ៉ាងលឿន​នៅជាន់​ខាងលើ​នៃ​ក្លឹបកម្សាន្ត ឈ្មោះ អានភូ (An Phu) ក្នុង​ខេត្តប៊ិញដួង ខាងជើង​ទីក្រុង​ហូជីមិញ ដោយឆេះស្លាប់អ្នកច្រៀងរាំកន្សាន្ត ចំណែកអ្នកខ្លះទៀត​ ​បាន​លោត​ចុះ​ពី​ជាន់​ទី​២…

រុស្ស៊ីបង្ខំចិត្តឲ្យទិញសម្ភារៈយោធាពីកូរ៉េខាងជើង ព្រោះទណ្ឌកម្មធ្វើឲ្យយោធាខ្វះអាវុធសម្រាប់ច្បាំងនៅអ៊ុយក្រែន

វ៉ាស៊ីងតោន៖ យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាឲ្យដឹងថា ប្រទេសរុស្ស៊ី បានទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ ពីប្រទេសកូរ៉េខាងជើង ដើម្បីយកទៅប្រើក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ មន្ត្រីអាមេរិកម្នាក់ បាននិយាយថា រុស្ស៊ីនឹងត្រូវបង្ខំចិត្តទិញសព្វាវុធពីប្រទេសកូរ៉េខាងជើងបន្ថែម ដោយសារសង្រ្គាមនៅអ៊ុយក្រែនបានអូសបន្លាយកាន់តែយូរ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍មកថា បានបញ្ជាទិញយន្តហោះគ្មានមនុស្សបើក ឬហៅថា ត្រូន រាប់រយគ្រឿងពីប្រទេសអ៊ីរ៉ង់ ដើម្បីប្រើក្នុងសង្គ្រាមអ៊ុយក្រែន។…

You missed