ព្យុះកំបុតត្បូង វាយប្រហារប្រទេសគុយបា ឲ្យដាច់ភ្លើងងងឹតទូទាំងប្រទេស
ឡាហាវ៉ាន៖ មន្ត្រីរដ្ឋាភិបាល បានប្រកាសនៅព្រឹកថ្ងែនេះថា ប្រទេសគុយបា បានដាច់ថាមពលអគ្គិសនីធ្វើឲ្យប្រទេសទាំងមូល ដាច់ភ្លើងងងឹតទាំងស្រុង បន្ទាប់ពីព្យុះកំបុតត្បូង បានវាយប្រហារនៅភាគខាងលិចប្រទេសគុយបា។ មន្ត្រីបានដដែលនិយាយទៀតថា ប្រព័ន្ធអគ្គិសនីកំពុងជួបប្រទះបញ្ហាខូចខាតស្ទើរទាំងអស់ បន្ទាប់ពីរោងចក្រផលិតថាមពលអគ្គិសនីមួយកន្លែង មិនអាចដំណើរការបាន។ ចំណែកមនុស្សពីរនាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់ និងអគារសាធារណៈ និងលំនៅឋានជាច្រើននៅទូទាំងប្រទេសគុយបា បានខូចខាតដោយសារខ្យល់បោកបក់។ ព្យុះសង្ឃរាប្រភេទទី៣ ដែលមានល្បឿនខ្យល់បក់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង…
