បាតុកម្មផ្ទុះនៅទីក្រុងប៉ារីស ប្រឆាំងការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តដោយបង្ខំ
ក្រុងប៉ារីស៖ ប៉ូលិសកុបកម្មបារាំងបានប្រើដំបង ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករឲ្យចេញពីទីលានកណ្តាលក្រុងប៉ារីស ដែលមនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នាតវ៉ានឹងកំណែទម្រង់ប្រាក់សោធននិវត្តរបស់ប្រធានាធិបតីបារាំង។ ជួរប៉ូលីស ដោយមានខែលការពារកុបកម្ម និងដំបង បានដើរឆ្ពោះទៅកាន់វិមានកុងគក់ ខណៈអ្នកផ្សេងទៀតបានបាញ់ទឹកបំបែកបាតុករ ដែលដុតភ្លើងបំភ្លឺនៅកណ្តាលទីលានប្រវត្តិសាស្ត្ររបស់បារាំង។ ទីភ្នាក់ងារព័ត៌មានបារាំងបានរាយការណ៍ថា ប៉ូលិសបានប្រើដំបង និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរុញក្រុមបាតុករឲ្យចេញទីលាន និងនៅឲ្យឆ្ងាយពីស្ពាន នៅក្បែរវិមានព្រឹទ្ធសភា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក…