Category: កូវីដ-១៩

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ជុំវិញវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី ប្រភេទ ដែលតា (Delta)

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ របស់គណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំវិញវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី…

អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋនៅស្រុកជើងព្រៃ និងស្រុកបាធាយ 

នៅព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចម្រុះខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការនៃការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ…

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាបន្តបន្ទាប់ពីសប្បុរសជន  

ដោយការជឿជាក់លើការដឹកនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឃើញថាមានសប្បុរសជនជាបន្តបន្ទាប់បានចូលរួមបរិច្ចាគនូវសម្ភារៈ និងថវិកា ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលខេត្ត អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍…

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកចម្ការលើ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ បានជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចម្ការលើ ចាប់ពីអាយុ១៨ ឆ្នាំឡើង ប្រមាណជាងបួនមុឺននាក់ ដោយឥតគិតថ្លៃ។ ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកចម្ការលើលើ ដោយមានការចូលរួមពីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក…

ចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួនមួយ នៅកន្លែងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្លែងថា យើងចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួន១ និងរថយន្ត១គ្រឿង នៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្ដល់ជូន សម្រាប់ចាក់ដល់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការប្រឈមខ្ពស់ នាពេលឆាប់ៗខាងមុខនេះ។ លោក អ៊ុន ចាន់ដា បានលើកឡើងបែបនេះ នៅក្នុងការជួបប្រជុំរៀបចំផែនការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩…

អាជ្ញាធរខេត្តកំពង់ចាម មានគោលការណ៍បង្កើតទីលានចាក់សំរាមថ្មីមានទំហំប្រមាណ៥០ហិកតា

ខេត្តកំពង់ចាម: ដោយមើលឃើញពីកំណើននៃការប្រើប្រាស់សំរាមពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានការកើនឡើងជាលំដាប់នោះ។ អាជ្ញាធរខេត្តក៏ដូចជាជំនាញពាក់ព័ន្ធមានការយកចិត្តទុកដាក់ ដោយមានគម្រោងនិងពង្រីកទីលានចាក់សំរាមថ្មីទំហំ៥០ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ស្ថិតនៅឆ្ងាយពីលំនៅដ្ឋានប្រជាពលរដ្ឋ មិនបង្កឱ្យមានក្លិនប៉ះពាល់ដល់ប្រជាជននោះទេ។ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងថា: លោក អ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយអភិបាលរងខេត្តព្រមទាំងមន្ត្រីជំនាញជាច្រើនស្ថាប័ននាព្រឹកថ្ងៃទី៧ មិថុនា…

វ៉ាក់សាំង ៥០ ម៉ឺនដូស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ស្អែកនេះ

ភ្នំពេញ៖ វ៉ាក់សាំង ៥០ ម៉ឺនដូស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ស្អែកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន ហើយចំនួននេះ ស្ថិតក្នុងចំណោមវ៉ាក់សាំង ៤,៥ លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ សំដៅទប់ស្កាត់ការរីករាលដាល និងបង្កើនភាពស៊ាំទប់ទល់នឹងជំងឺកូវីដ-១៩…

អភិបាលខេត្តកំពង់ចាម ស្នើសុំដល់សមាគមដៃគូអភិវឌ្ឍន៍ បំពាក់សម្ភារៈបរិក្ខារទំនើប ដល់មន្ទីពេទ្យមេគ្គង ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១នេះ ក្នុងកិច្ចប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូZoom បានស្នើដល់សមាគម សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងជាកន្លែងសង្រ្គោះបន្ទាន់ សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ ផងដែរ។ លោកអភិបាលខេត្ត…

លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បាននាំយកថវិកាចំនួន ៧៧០,០០០រៀល ឧបត្ថម្ភដល់លោកប្រធាន ស.ស.យ.ក ក្រុងកំពង់ចាម

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បាននាំយកថវិកាចំនួន ៧៧០,០០០រៀល ឧបត្ថម្ភដល់លោកប្រធាន ស.ស.យ.ក ក្រុងកំពង់ចាម និងជាអភិបាលរងក្រុង ដែលបានចំណាយសម្រាប់លើកទឹកចិត្តដល់បងប្អូនកម្មករក្នុងការកែលម្អ សម្អាត និងរៀបចំមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យដីដុះ ស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីត្រៀមដាក់អ្នកធ្វើចត្តាឡីស័ក។ បន្ទាប់មកក្រុមការងារបាននាំយកសម្ភារៈមួយចំនួន…

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត«៣ការពារ និង៣កុំ ខណ:អ្នកឆ្លងកូវីដ-១៩ក្នុងខេត្តកើនដល់ជិត ១ពាន់នាក់

លោក អ៊ុន ចានដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាង១.៥០០គ្រួសារ ធ្វើឡើងនៅវត្តចុងកោះជ្រូក ស្ថិតតនៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកអភិបាលខេត្តបានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តនូវវិធានការ«៣ការពារ និង៣កុំ»ឱ្យបានខ្ជាប់ខ្ជួន ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនឡើងដល់ជាង…

You missed