Category: កូវីដ-១៩

កម្មកររោងចក្រ ចំនួន ០៣កន្លែង នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមូលផ្ដុំគ្នាតវា ឈានទៅដល់ការបិទផ្លូវ មិនឲ្យធ្វើចរាចរណ៍  

បើតាមសេចក្ដីរាយការណ៍ ពីអាជ្ញាធរស្រុកជើងព្រៃ ឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ កម្មកររោងចក្រ ០៣កន្លែង គឺ ៖ រោងចក្រវ៉ាឡុងខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី រោងចក្រម៉ាន់ឡុងស៊ូ ឯ.ក និងរោងចក្រឡុងឈឹងស៊ូផាត ឯ.ក បានប្រមូលផ្ដុំគ្នា ហើយមិនចូលធ្វើការ…

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋាន ដែលមានការពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩

បន្ទាប់ពីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងការប្រគល់រថយន្តបែនដឹកសំរាម ជូនដល់រដ្ឋបាលស្រុកព្រៃឈរ រួចមក លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋាន ដែលមានការពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩ និងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់…

ក្រុមការងារសហភាពសហព័ន្ធយវជនកម្ពុជា ស្រុកស្រីសន្ធរ ដឹកនាំដោយលោក តិកសេង សុន្ថន ចូលរួមចែកម៉ាសចំនួន២ម៉ឺនម៉ាស់

កំពង់ចាម, ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨.០០នាទីព្រឹក ក្រុមការងារសហភាពសហព័ន្ធយវជនកម្ពុជា ស្រុកស្រីសន្ធរ ដឹកនាំដោយលោក តិកសេង សុន្ថន ចូលរួមចែកម៉ាសចំនួន២ម៉ឺនម៉ាស់ ជាមួយនឹងរដ្ឋបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ រួមជាមួយអភិបាលរងស្រុក មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធក្រុមការងារយុវជន…

រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទរោងចក្រ ជូ ហួយ ហ៊្វូតវែ និងអាគារA នៃរោងចក្រខា លីនតុន (ខាមបូឌា) ១៤ថ្ងៃ

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះក្នុងការបិទខ្ទប់នូវអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន…

អាជ្ញាធរខេត្តកំពង់ចាម ចុះពង្រីកមណ្ឌលចត្តាឡីស័ក នៅស្រុកកំពង់សៀម

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់ លោក កែវ នាឫទ្ធិអភិបាលរងខេត្ត ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកកំពង់សៀម ស្ថិតនៅបរិវេណវត្តសុវណ្ណគិរីរតនៈភ្នំប្រុស និងការត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណវិទ្យាល័យសម្តេចសង្ឃ ជួន ណាត…

អភិបាលខេត្តកំពង់ចាម ជម្រុញឱ្យអាជ្ញាធរក្រុង-ស្រុក ពង្រីកមណ្ឌលចត្តាឡីស័ក

អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័កនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹងកំណើនកើនឡើងនៃអ្មកឆ្លង និងអ្នកពាក់ព័ន្ធជាមួយនឹងវីរុសបម្លែងថ្មី កូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យបារម្ភបំផុត។ ប្រសាសន៍ដ៏មានអត្ថន័យជាសកលនេះត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ លើកឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នារសៀលថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកជំទាវ អភិបាលរងខេត្ត -លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-លោកនាយក…

លោក ហាន កុសល អភិបាលរងខេត្ត នាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការបើកឲ្យដំណើរឡើងវិញនូវភូមិ

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់លោកហាន កុសល អភិបាលរងខេត្ត នាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការបើកឲ្យដំណើរឡើងវិញនូវភូមិ ឃុំក្នុងស្រុកកងមាស ដែលត្រូវបានបិទខ្ទប់អស់រយៈពេល ១៤ថ្ងៃ និងប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាងលោក លោកស្រីមេឃុំក្នុងស្រុកកងមាស។ លោក ហាន…

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយលោក លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កងកម្លាំងទាំងបី លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Conference ជាគណៈកម្មការអន្តរក្រសួង ស្តីពីវិធានការប្រយុទ្ធប្រឆាំងនឹង…

ចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយពីជំងឺឆ្លង និងឧបត្ថម្ភដល់គ្រសារក្រីក្រ

ព្រះយសមេត្តា ចាន់ សុជន ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាចក្រកម្ពុជា ទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតិ នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះវន័យធរអនុគណស្រុកចំការលើនិងជាព្រះចៅអធិការវត្តចំការអណ្ដូង ស្រុកចំការលើ រួមនឹងអាជ្ញាធរមូលដ្ឋាន ឃុំចំការអណ្តូងបាននាំយកគ្រឿង ឧបភោគបរិភោគជូនដល់ពលរដ្ឋទីទ័លក្រចំនួន២គ្រួសារគឺ៖ 1-អ្នកស្រី គំ សុកត អាយុ 58 ឆ្នាំ 2-អ្នកស្រី…

អនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ចាម 

នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ចាម ដឹកនាំដោយលោកហាន លីណា អភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពក្រុងកំពង់ចាម រួមនិងអាជ្ញាធរសង្កាត់ទាំង៤ ចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាចំពោះបុគ្គលដែលមិនបានអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ព្រមទាំងអប់រំណែនាំដល់កន្លែងលក់ដូរមួយចំនួនដែលមិនបានអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម។ នៅក្នុងកិច្ចប្រតិបត្តិការនោះ លោកអភិបាលរងក្រុងបានឲ្យដឹងថា ក្រុមការងារបានចុះអប់រំណែនាំបានសរុប ២៤ ករណី…

You missed