អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យសិប្បកម្មឡឥដ្ឋនៅស្រុកកងមាស បើកដំណើរការឡើងវិញ តែអ្នកជាពីជំងឺកូវីដ-១៩ ត្រូវចត្តាឡីស័ក
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យម្ចាស់សិប្បកម្មឡឥដ្ឋ ឯក គឹមធូក ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយពីបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ-១៩។ យោងតាមលិខិតចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ របស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការសម្រេចឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋ ឯក…
