អំណោយជាថវិកា អង្ករ មី ម៉ាស និងអាល់កុល របស់លោក ហ៊ុន ណេង ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
កំពង់ចាម÷ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៏ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កំពង់ចាម ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់និងសហការីព្រមទាំងគណៈបក្សមូលដ្ឋានឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកចំនួន៣០គ្រួសារក្នុងឃុំព្រែកកក់ ហេីយបាននាំយកអំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណៈបក្សប្រជាជន កម្ពុជាចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្ទឹងត្រង់ តាមរយៈលោកឧត្តមសេនីយ៏…
