នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោក លឿង រ៉ាម៉ូ អភិបាលរងនៃគណៈអភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកចំការលើ តំណាងលោក ខ្លូត ចិន្តា អភិបាលនៃគណៈអភិបាល ស្រុកចំការលើបានដឹកនាំក្រុមការងារ ស.ស.យ.ក ឃុំជយោ ចំនួន១០នាក់ ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ បានអមដំណើរ លោក សុះ មុះសិន សមាជិករដ្ឋសភា និងជាអនុប្រធាន ស.ស.យ.ក លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ កុល ធារិន លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម លោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ណាស់ មុស្លីម រដ្ឋលេខាធិការក្រសួងសុខាភិបាលចុះជួបសំណេះសំណាល និងនាំយកអំណោយចែកជូនដល់បងប្អូនខ្មែរឥស្លាម នៅភូមិស្ពឺ”ក” ចំនួន ៤០០គ្រួសារ និងភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ចំនួន២០០គ្រួសារ។
ក្នុងកម្មវិធីនេះដែរ លោក សុះ មុះសិន ក៏បានសាកសួរសុខទុក្ខ និងផ្តាំផ្ញើដល់បងប្អូនសាសនិកឥស្លាមទាំងអស់ឲ្យពួកគាត់ចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។