នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក ស្រី សុភ័ក្ត្ រប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ស្លេះ ពុនយ៉ាមីន អនុប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម តំណាងលោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្ត និងលោក ម៉ៅ ទីប គណៈអុីមុំាខេត្តព្រមទាំងអាជ្ញាធរ ភូមិ ឃុំ បានជួប សំណេះសំណាល និងនាំយកអំណោយចែកជូនដល់បងប្អូនខ្មែរឥស្លាមចចំនួន៣៦០
គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ចំនួន០៥ភូមិ ស្មើនឹង៣១០គ្រួសារ និងភូមិសង្កែ ស្រុកជើងព្រៃ ចំនួន៥០គ្រួសារ។
អំណោយដែលបានផ្ដល់ជូនក្នុង០១គ្រួសារទទួលបាន៖
-អង្ករ ៤0kg
-ស្ករស ៤kg
-ទឹកដោះគោ ៤កំប៉ុង
-ទឹកសេរូ ២ដប
-តែ 0២កញ្ចប់។
សរុបជាទឹកប្រាក់ចំនួន ៥២,៨០០,០០០រៀល (ហាសិបពីរលានប្រាំបីរយពាន់រៀលគត់)។
ក្នុងកម្មវិធីនេះដែរ លោក ស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការខេត្តក៏បានសួរសុខទុក្ខ និងផ្តាំផ្ញើដល់បងប្អូនទាំងអស់ឲ្យពួកគាត់ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ-១៩។