អាជ្ញាធរខេត្តកំពង់ចាម ចុះពង្រីកមណ្ឌលចត្តាឡីស័ក នៅស្រុកកំពង់សៀម
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់ លោក កែវ នាឫទ្ធិអភិបាលរងខេត្ត ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកកំពង់សៀម ស្ថិតនៅបរិវេណវត្តសុវណ្ណគិរីរតនៈភ្នំប្រុស និងការត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណវិទ្យាល័យសម្តេចសង្ឃ ជួន ណាត…
