ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឲ្យដកអំណាចវេតូរបស់រុស្ស៊ី នៅអង្គការសហប្រជាជាតិ
ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) កាលពីថ្ងៃម្សិលមិញ បានអំពាវនាវឲ្យមេដឹកនាំពិភពលោក រួបរួមគ្នាប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងដកហូតអំណាចវេតូរបស់រុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងសុន្ទរកថាពីចម្ងាយ ហើយចាកផ្សាយនៅក្នុងមហាសន្និបាតលើកទី៧៧ របស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក លោកបានមានប្រសាសន៍ប្រាប់មេដឹកនាំមកពីជុំវិញពិភពលោកថា «ឧក្រិដ្ឋកម្មកំពុងកើតមានចំពោះប្រជាជនអ៊ុយក្រែន ហើយយើងទាមទារឲ្យមានការផ្តន្ទាទោស»។…
