លោក លឹម គានហោ សូមក្រាបថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមក្រាបថ្វាយព្រះពរដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោករដ្ឋមន្ត្រី បានថ្វាយព្រះពរថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី…
លោក លឹម គានហោ ក្រាបថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមក្រាបថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោករដ្ឋមន្ត្រី បានថ្វាយព្រះពរថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី…
ក្រសួងធនធានទឹក និងឧតុនិយម ឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងថ្ងៃចូលឆ្នាំថ្មី
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជូនដំណឹងឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងរវងពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ដែលជាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ សេចក្តីជូនដំណឹងបានលើកឡើងថា ជ្រលងនៃសម្ពាធទាបឥណ្ឌា ជាមួយនឹងខ្យល់អាគ្នេយ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូងមកលើព្រះរាជាណាចក្រកម្ពុជា ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពចន្លោះពី ២៤-៣៤ អង្សាសេ…
សារបន្ទាន់!! អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់មកពីភ្នំពេញ ៥នាក់ និង ខេត្តព្រះសីហនុ ១នាក់
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានបញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វេីចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត 1. សឹង ម៉ារី ភេទស្រី អាយុ ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី ៩…
ផ្អាកមណ្ឌលសុខភាពក្រឡា ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម បណ្ដោះអាសន្ន
កំពង់ចាម៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលស្ដីពីការផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាពក្រឡា ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមដោយសារបុគ្គលិកនៃមណ្ឌលសុខភាពនេះបានប៉ះពាល់ផ្ទាល់ដោយអចេតនាជាមួយអ្នកកើតជំងឺកូវីដ-១៩។ រដ្ឋាបាលខេត្តសូមស្នើដល់ប្អូនប្រជាពលរដ្ឋឲ្យមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំអំពិល…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្រ្តីឡាវ
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី…
អំណោយរបស់សម្ដេច តេជោ ចែកជូនពលរដ្ឋរងគ្រោះខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍
អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានថវិកា អង្ករ មី ត្រីខ បានដឹកមកដល់រដ្ឋបាលរាជធានីភំ្នពេញជាបន្តបន្ទាប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍ ព្រោះតំបន់ទាំងនេះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ខ្លាំង…
ប្រជាពលរដ្ឋ៩០០គ្រួសារ បន្តទទួលអំណោយពីអភិបាលខេត្តកំពង់ចាម
(កំពង់ចាម) ៖ ប្រជាពលរដ្ឋ៩០០គ្រួសារ បន្តទទួលអំណោយពីអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នាព្រឹកថ្ងៃទី៩១២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយជាសម្ភារ និងថវិកា ពីសប្បុរសជននានា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល…
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់២៧៧នាក់ថែមទៀត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់២៧៧នាក់ថែមទៀត ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកពេល៣ថ្ងៃ សម្រាប់អ្នកកើតកូវីដទាំង៩នាក់ មកបង្ហាញខ្លួន បើមិនដូច្នេះទេ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់
ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ក្នុងចំណោមអ្នកជំងឺទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញស្វែងរកមិនទាន់ឃើញនោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ សូមប្រយ៉ាប់បង្ហាញខ្លួនក្នុងរយៈពេល ៣ (បី) ថ្ងៃជាកំហិត…
