លោក អ៊ុន ចាន់ដា អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ មុំ ធន់
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ មុំ ធន់ អធិការរងទទួលផែនការងារគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកចំការលេី ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០៤ ទៀបភ្លឺ ថ្ងៃទី១៦…
អគ្គស្នងការនគរបាលជាតិគូសបញ្ជាក់ថា ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក នឹងត្រូវដកស័ក្តិ រួចបណ្តេញចេញពីក្នុងជួរនគរបាល
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែមេសាឆ្នំា២០២១បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវដកស័ក្តិ រួចបណ្តេញចេញពីក្នុងជួរនគរបាល ហើយបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ធការបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅជាមួយអ្នកជួលបន្ទប់ របស់ខ្លួនកាលពីយប់ ថ្ងៃទី១៦…
នៅយប់នេះឯកឧត្តម ស ថេត ចុះត្រួតពិនិត្យគោលដៅរហូតដល់ម៉ោង ១១:៤០នាទីយប់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានអមដំណេីរឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ដេីម្បីចុះត្រួតពិនិត្យកម្លាំង និងស្ថានភាពទូទៅតាមគោលដៅអនុវត្តបម្រាមគោចរ។ រហូតដល់ម៉ោង ១១:៤០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម…
TOP NEWS: (Update) អភិបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាដាច់ណាត់ចាប់ពីថ្ងៃស្អែកមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស កម្លាំងសមត្ថកិច្ច នឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ ថ្លែងចេញបទបញ្ជាពីរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ជូនសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណាម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ. ចុះថ្ងៃទី១៤ ខែមេសា…
លោក ឃួង ស្រេង ចាត់វិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះ ឲ្យទទួលបានជោគជ័យ។ លោកអភិបាលបានបញ្ជាក់ថា «ជាមួយគ្នានឹងការអនុវត្តសេចក្តីសម្រេចនេះ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយឲ្យអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែបង្ការទៅផ្គត់ផ្គង់តាមទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់សួរនាំរកឯកសារច្រើនពេកទេ…
ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ក្នុងរយៈពេល ១៤ថ្ងៃ
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ អនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ…
អ្នកល្មេីសបម្រាមចំនួន ៤នាក់លួចចូលមកខេត្តព្រៃវែងថ្មីៗនេះ បានរកឃេីញវិជ្ជមានកូវីដ១៩
“ការចល័តទីនេះនាំទុក្ខដល់គេពេញមួយភូមិ ទាំងឪពុកម្តាយ និងសាច់ញាតិ” អ្នកទាំង៤ ត្រូវប្រឈមនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួច។ ១៦ មេសា ២០២១ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
Update: គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ប្តេជ្ញាចិត្ត បំបាត់កូវីដ-១៩ ឱ្យបានក្នុងរយៈពេល១៤ថ្ងៃ
ភ្នំពេញ៖ ប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ បាន ប្តេជ្ញាចិត្តថានឹង បំបាត់ជម្ងឺកូវីដ-១៩ ឱ្យបានក្នុងរយៈពេល១៤ថ្ងៃ ខណៈដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាលរយៈពេល១៤ថ្ងៃនេះ។ ការប្តេជ្ញាចិត្តរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩ ខាងលើនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅម៉ោង៣រសៀលរហូតដល់ម៉ោងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមប្រជុំពីលោក…
សម្តេចតេជោ ហ៊ុន សែន ៖ រយះពេលជាង៤២ឆ្នាំ មានប្រទេសចំនួន៦៨ ដែលធ្លាប់ទៅធ្វើទស្សនកិច្ចឬ ចូលរួមប្រជុំ
ភ្នំពេញ ៖ នាឪកាសនៃថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្ងៃទី១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារនៅលើបណ្តាញសង្គម ផ្លូវការ របស់សម្តេចថា ៖ “ជូនពរឆ្នាំថ្មីចំពោះបងប្អូនជនរួមជាតិ។ ថ្ងៃនេះខ្ញុំចង់បង្ហាញជូនជនរួមជាតិចំពោះ ប្រទេសដែលខ្ញុំធ្លាប់ទៅធ្វើទស្សនកិច្ចឬ ចូលរួមប្រជុំក្នុងរយះពេលជាង៤២ឆ្នាំនៃ ការងាររបស់ខ្ញុំ (១៩៧៩.២០២១) ដែលមានសរុប៦៨ប្រទេសដែលមានឈ្មោះ…
លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការីទាំងអស់ សូមគោរពជូនពរឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការីទាំងអស់ សូមគោរពជូនពរឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូរណ៍ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ធំធេងថ្មីៗថែមទៀត។…
