អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ…

រដ្ឋបាលខេត្តកំពង់ចាមប្រកាសបើកដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ន បូរិន្ទ នៅស្រុកព្រៃឈរ និងប្រកាសផ្អាកសេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំសំបូរ ស្រុកបាធាយ

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាការខេត្តកំពង់ចាម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយអាជ្ញាធរស្រុក ឃុំ បានចុះទៅប្រគល់សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ស្ដីពីការអនុញ្ញាតឲ្យដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ន បូរិន…

បញ្ចេញ ឫកពា សម្បើមណាស់ ជិះឡានបណ្តើរ ថតឡាយ ផឹកស្រាបៀ បណ្តើរ ចុងក្រោយ បានថតវីដេអូរថ្មី គឺសុំទោស  

ភ្នំពេញ៖ បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានចូលខ្លួនសារភាពកំហុស ធ្វេីកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់ ៥លានរៀល។ រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលេីបានចូលខ្លួនមកទទួលកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដេីម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពេីមបែបនេះទៀតហើយ។…

សម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬ វិធានការនានារបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានផ្ញើសារលិខិត ជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់…

ក្រសួងព័ត៌មាន ៖ កញ្ញា ផង់ សុភី ជំនួយការ ឯកឧត្តម ម៉ៅ អាយុទ្ធ វិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បង្ហាញពីការ រកឃើញមន្ដ្រី ម្នាក់ កើតជំងឺកូវីដ១៩ ឈ្មោះ ផង់ សុភី ដែលជាជំនួយរបស់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលទើបទទួលមរណភាពដោយសារជំងឺ កូវីដ១៩។…

ចុះណែនាំជាថ្មី មុនពិន័យអន្តរការណ៍ ក្រោយច្រកចេញចូលផ្លូវជាតិលេខ០៤ នៅតែមនុស្សច្រើន

(ភ្នំពេញ)៖ នាវេលាថ្ងៃត្រង់ទី២១ មេសានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពចរាចរណ៍ និងច្រកចេញ-ចូលរា ជធានីភ្នំពេញ ត្រង់ចំនុចគោលដៅផ្លូវជាតិលេខ០៤ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការចុះពិនិត្យនេះ ក្រោយមានរបាយការណ៍ថា តំបន់នោះនៅតែមនុស្សចេញចូលច្រើន។ រដ្ឋបាលរាជធានីភំ្នពេញ បានធ្វើការណែនាំជាថ្មីម្ដងទៀត…

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ម៉ែន សំអន នាំយកអំណោយរបស់សម្ដេចតេជោ ចែកជូនដល់បងប្អូនដែលកំពុងរងផលប៉ះពាល់ដោយសារកូវីដ១៩

(ភ្នំពេញ) ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៦០០គ្រួសារដែលរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិ14-16-17 សង្កាត់បឹងស្រឡាង…

មន្ទីរពិសោធន៍តេស្តសំណាករកជំងឺកូវីដ១៩ ដែលជាជំនួយរបស់ភាគីចិនបានប្រគល់ជូនកម្ពុជា ជាផ្លូវការ

(ភ្នំពេញ)៖ ពិធីប្រគល់ និងទទួលមន្ទីរពិសោធន៍តេស្តសំណាកក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា ត្រូវបានរៀបចំឡើងតាមរយៈVideo Conference នាថ្ងៃទី១៩ ខែមេសា។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ…

ឯកឧត្តម ឃួង ស្រេង បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ១០០០គ្រួសារនៅក្នុងតំបន់ក្រហម

(ភ្នំពេញ) ៖ នារសៀលថ្ងៃអង្គារនេះ រដ្ឋបាលរាជធានីភំ្នពេញបានអញ្ជើញចុះចែកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារដែលរស់នៅក្នុងតំបន់ក្រហមក្នុងភូមិដំណាក់ធំ២ និងដំណាក់ធំ៣ សង្កាត់សឹ្ទងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។…

អភិបាលខេត្តកំពង់ចាម នាំយកអំណោយ ចែកជូនបន្ទាន់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកចំការលើ

ម៉ោងជាង១២ថ្ងៃត្រង់ បន្ទាប់ពីផ្តល់អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក អ៊ុន ចាន់ដា និងសហការី លោកមិនទាន់សម្រាកនៅឡើយទេ ដោយបានបន្តដំណើរអញ្ជើញចុះពិនិត្យមើលលំនៅដ្ឋានប្រជាពលរដ្ឋឈ្មោះ កេន សំអាត អាយុ២៧ឆ្នាំ ដែលមានផ្ទុកវិជ្ជមានកូវីដ-១៩ និងបានឆ្លងបន្តទៅដល់ប្អូនថ្លៃ អាយុ២៦ ឆ្នាំ នាពេលថ្មីៗនេះ…