ម៉ោងជាង១២ថ្ងៃត្រង់ បន្ទាប់ពីផ្តល់អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក អ៊ុន ចាន់ដា និងសហការី លោកមិនទាន់សម្រាកនៅឡើយទេ ដោយបានបន្តដំណើរអញ្ជើញចុះពិនិត្យមើលលំនៅដ្ឋានប្រជាពលរដ្ឋឈ្មោះ កេន សំអាត អាយុ២៧ឆ្នាំ ដែលមានផ្ទុកវិជ្ជមានកូវីដ-១៩ និងបានឆ្លងបន្តទៅដល់ប្អូនថ្លៃ អាយុ២៦ ឆ្នាំ នាពេលថ្មីៗនេះ ស្ថិតនៅក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងឳកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាប ហើយបើមានករណីសង្ស័យត្រូវផ្តល់ដំណឹងទៅសមត្ថកិច្ច ឬទៅពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ។ ចៅ វង្ស i.k.